ព័ត៌មានជាតិ

Update: បញ្ជូនតៃកុងរថយន្តFuso បើកបុករថយន្តដឹកតាជីយាយជី របួសធ្ងន់ស្រាល១៨នាក់ មកតុលាការ

កណ្តាលៈ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនតៃកុងរថយន្ត Fuso បើកបុករថយន្តដឹកតាជី យាយជី របួសធ្ងន់១១នាក់ របួសស្រាល៧នាក់ នៅត្រង់ចំណុចមុខអនុវិទ្យាល័យហ៊ុនសែនខ្ពបវែង លើផ្លូវជាតិ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មកកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមរំលឹកថា យ៉ាងហោចណាស់មនុស្ស១៨នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយម្ចាស់រថយន្ត Fuso បើកបរក្នុងល្បឿនលឿនមិនប្រកាន់ស្តាំ បណ្តាលឲ្យជ្រុលចង្កូតទៅបុករថយន្តស៊ាំយ៉ុង ដឹកតាជី យាយជី មកពីធ្វើបុណ្យនៅខេត្តព្រៃវែងវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចមុខអនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង លើផ្លូវជាតិ១១៥ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

បើតាមលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ទាំងអស់មានចំនួន១៨នាក់
ទី១ឈ្មោះ សាន់ សុខឃី ភេទស្រី អាយុ៦០ឆ្នាំ នៅផ្ទះលេខ៤៧ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (របួសស្រាល),ទី២ឈ្មោះ ជួ លី ភេទស្រី អាយុ៨០ឆ្នាំ
នៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (របួសស្រាល),ទី៣ឈ្មោះ ម៉ាច យ៉ន ភេទស្រី អាយុ៧០ឆ្នាំនៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (របួសស្រាល) ទី៤ឈ្មោះ ហៃ គ្រឹង ភេទស្រី អាយុ៥៧ឆ្នាំ នៅផ្ទះលេខ១៣៧ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (របួសស្រាល) ទី៥ឈ្មោះ រី ណាត ភេទស្រី អាយុ៦២ឆ្នាំ នៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (របួសធ្ងន់) ទី៦ឈ្មោះ ម៉ាច ឃីម ភេទស្រី អាយុ៦៣ឆ្នាំ នៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍
សែនជ័យ (របួសធ្ងន់) ទី៧ឈ្មោះ លឹម ក្រឹម ភេទស្រី អាយុ៥៨ឆ្នាំ នៅចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (របួសស្រាល) ទី៨ឈ្មោះ យិន មុត ភេទស្រី អាយុ៧២ឆ្នាំ នៅផ្ទះលេខ២៥១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (របួសស្រាល) ទី៩ឈ្មោះ សេង អេង ភេទស្រី អាយុ៥៨ឆ្នាំ នៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (របួសធ្ងន់), ទី១០ឈ្មោះ លន់ តេន ភេទស្រី អាយុ៦៩ឆ្នាំ
នៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (របួសធ្ងន់), ទី១១ឈ្មោះ ដោក រឿង ភេទស្រី អាយុ៧៥ឆ្នាំ នៅផ្ទះលេខ១០៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍
សែនជ័យ (របួសធ្ងន់) ,ទី១២ឈ្មោះ អៀង អេង ភេទប្រុស អាយុ៧៣ឆ្នាំ
នៅផ្ទះលេខ៨៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (របួសស្រាល),
ទី១៣ឈ្មោះ ឡេង ឡាយ ភេទស្រី អាយុ៧០ឆ្នាំ នៅផ្ទះលេខ៥២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (របួសធ្ងន់) ,ទី១៤ឈ្មោះ គីម លាង ភេទស្រី អាយុ៧៣ឆ្នាំ
នៅផ្ទះលេខ១០៥ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (របួសធ្ងន់) ទី១៥ឈ្មោះ ជី ប៉ូវ ភេទស្រី អាយុ៧៥ឆ្នាំ នៅផ្ទះលេខ១០៥ សង្កាត់ចោមចៅ ខណ្ឌពោធិ៍
សែនជ័យ រាជធានីភ្នំពេញ (របួសធ្ងន់) ទី១៦ឈ្មោះ ស៊ុយ ឡា ភេទស្រី អាយុ៦០ឆ្នាំ
នៅជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (របួសធ្ងន់)។

លោកអធិការបានប្រាប់ឲ្យដឹងទៀតថា ពាក់ពន្ធ័ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើង ដោយរថយន្តម៉ាកFUSO ពណ៌ក្រហម លាយទឹកប្រាក់ ពាក់ផ្លាកលេខ
ភ្នំពេញ 3C-2102 អ្នកបើកបរ ឈ្មោះ ប៊ុន ឆវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំនៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរ បើកបររថយន្ត បើកបរក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក SANG YONG ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-5485 បើកបរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នា
អ្នកបើកបរឈ្មោះ ឈាវ សុភាព ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនសែនជ័យ ចំយ៉ាងពេញទំហឹងបណ្តាលឲ្យម្ចាស់តៃកុងរថយន្តស៊ាំយ៉ុង និងអ្នករួមដំណើរទាំងអស់ផ្លោងខ្ទាតចេញពីរថយន្តរបួសធ្ងន់ និងស្រាល។

លោកអធិការបានបញ្ជាក់ទៀតថា ស្របពេលដែលរថយន្តទាំង២គ្រឿង បុកគ្នាក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1T-9424 បើកបរក្នុងទិសដៅពីកើតមកលិច បានបុកពីក្រោយរថយន្ត SANG
YONG បន្ថែមទៀត អ្នកបើកបរឈ្មោះ ពក ស៊ីណា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល (រងរបួសធ្ងន់)។ អ្នករងរបួសទាំងអស់ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងរថយន្តពេទ្យរបស់មន្ទីរពេទ្យជ័យជំនះ ដឹកបញ្ជូនទៅមន្ទីរពេទ្យជ័យជំនះ។

សូមបញ្ជាក់ថា តៃកុងរថយន្តFuso ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/AwtY8hdSiRM

មតិយោបល់