ភ្នំពេញ: ជនសង្ស័យម្នាក់ជាមុខសញ្ញាក្រុមចោរកាប់ប្លន់ ដ៏សកម្មត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ធ្វើការបង្ក្រាបឃាត់ខ្លួនកាលពីវេលាម៉ោង២និង៥០នាទី រសៀលថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះជនសង្ស័យ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានការផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ។
សមត្ថកិច្ចបានអោយដឹងថា ដោយមានបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ទើបកម្លាំងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវអស់រយៈពេលជាយូរមកហើយ រហូតមកវេលាកើតហេតុនគរបាល បានចុះបង្ក្រាបឆែកឆេ ផ្ទះជនសង្ស័យស្រាប់តែជនសង្ស័យ បានព្យាយាមគេចពីសមត្ថកិច្ចធ្វើអោយសមត្ថកិច្ច សម្រេចផ្ទុះអាវុធអស់ជាច្រើនគ្រាប់ផងដែរ ហើយចុងក្រោយជនសង្ស័យបានរត់ចូលទឹកស្អុយ ទើបអាចឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ប៊ុត ធីឌុល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលារការចាត់ការតាមនីតិវិធី៕
(លោកអ្នកអាចចូលទៅកាន់ផេកហ្វេសប៊ុកPost News Media ដើម្បីទស្សនាប្រតិបត្តិការបង្ក្រាបនេះ តាំងពីដើមដល់ចប់)
មតិយោបល់