ក្រុមហ៊ុន Google និង Microsoft បានចាប់ដៃគ្នា ចូលរួចជួយ Sony និងនប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋតាមប្រព័ន្ធអនឡាញ ដើម្បីការពារ និងសេរីភាព ទន់ស្កាត់ការគំរាមកំហែងពីក្រុម Hacker។
លោក David Drummond ប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុន Google បានថ្លែងនៅលើប្លក់ថា លោកបានពិភាក្សាជាមួយនឹងក្រុមហ៊ុន Sony ហើយ Google បានយល់ព្រមជាមួយ Sony ក្នុងការប្រយុទ្ធប្រឆាំង Hacker ពោលគឺមិនឈរអបដៃមើលនោះទេ ហើយសង្ឃឹមថាក្រុមហ៊ុនផ្សេងៗនឹងចូលរួមសហការ។ ចំណែកលោក Brad Smith ប្រធានប្រឹក្សាយោបល់ទូទៅរបស់ Microsoft ក៏បានបញ្ចេញមតិនៅលើប្លក់របស់ខ្លួនផងដែរ ដោយបាននិយាយថា Microsoft បានសម្រេចចិត្តចូលរួមជាមួយ Sony ក្នុងការប្រយុទ្ធប្រឆាំង Hacker មិនត្រូវឲ្យមានការគំរាមកំហែងបែបនេះកើតឡើងនោះទេ។
គួរបញ្ជាក់ផងដែរថា Hacker បានគំរាម Sony មិនឲ្យចាក់រឿង “The Interview” ដែលនិយាយពីមេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោកគឹម ជុនអ៊ុន ប៉ុន្តែ Sony បានសម្រេចចិត្តដាក់បញ្ចាំងនៅតាមរោងកុននៅថ្ងៃទី២៥ខែធ្នូ នេះ ជាថ្ងៃបុណ្យណូអែល ហើយនឹងបន្តចាក់ផ្សាយរហូតដល់ខែមករា ហើយនៅលើ YouTube ក៏មានផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់