ព័ត៌មានជាតិ

គ្រោះថ្នាក់រវាងរថយន្ត និងម៉ូតូ លើស្ពានអ្នកលឿង ស្លាប់ម្នាក់ របួស២នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យរងគ្រោះនាក់ ស្លាប់មួយនាក់ នៅកន្លែងកើតហេតុ របួសធ្ងន់២នាក់ ខូចខាតមធ្យោបាយ ២គ្រឿងធ្ងន់ ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៧នេះ កាលពីវេលាម៉ោង០៦និង៣៦នាទី នៅចំណុចលើស្ពានអ្នកលឿង ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តឡង់គ្រីស័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2J-4433 បើកបរក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូមួយគ្រឿងម៉ាកហុងដាកុប ពាក់ស្លាកលេខព្រៃវែង1F-2220 ដែលបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យមានមនុស្សប្រុសរងគ្រោះ៣នាក់ ស្លាប់ ម្នាក់នៅកន្លែងកើតហេតុ  និងរបួសធ្ងន់២នាក់។ ក្រោយកើតហេតុអ្នកបើករថយន្តដែលមិនស្គាល់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន។ រីឯអ្នករងរបួសបានបញ្ចូនទៅមន្ទីរពេទ្យសង្រ្គោះ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងរងចាំក្រុមគ្រួសារមកទទួលសព៕

មតិយោបល់