កណ្តាល: ករណីនារីម្នាក់ជាអ្នកបកប្រែភាសាចិនក្នុងរោងចក្រ បានឆបោកម៉ូតូ នារីម្នាក់ទៀតមានមុខរបរបកប្រែភាសាចិនដូចគ្នា យកម៉ូតូទៅបញ្ចាំយកលុយ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍នេះកើតហេតុ កាលពីវេលាម៉ោង០៧និង៤៥នាទី ព្រឹកថៃ្ងទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចរោងចក្រ ភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសូត្រ សៀកម៉េង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបកប្រែសាភាចិន ស្នាក់នៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ រីឯជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ ខែក ស្រីនាង ហៅម៉ាប់ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបកប្រែភាសាចិន ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។ សម្ភារបាត់បង់ម៉ូតូម៉ាកសង់០១៦ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1FV-5234លេខតួនិងលេខម៉ាស៊ីន 9565309 ។
សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានមកខ្ចីម៉ូតូពីជនរងគ្រោះ ដោយនិយាយថា ខ្ចីយកទៅភ្នំពេញមួយព្រឹក ហើយគេចខ្លួនបាត់រហូតមកដល់ថៃ្ងទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ម៉ោង២និង២០នាទីរសៀល ជនរងគ្រោះបានជួប និងជនសង្ស័យហើយនាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ខែក ស្រីនាង ហៅម៉ាប់ ឆ្លើយថា៖ ខ្លួនបានឆបោកយកម៉ូតូ ហើយយកទៅបញ្ចាំ នៅឃ្លាំងរំសេវ តម្លៃ៧៧០ដុល្លារអាមេរិក។ បច្ចប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្នាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់