ព័ត៌មានជាតិ

កាច់សោ.កម៉តូ យកទៅបាត់ដោយសុវត្ថិភាព ខណៈម្ចាស់ដេកលក់ក្នុងបន្ទប់

ភ្នំពេញ: យុវជនម្នាក់ ទុកម៉ូតូនៅបន្ទប់ក្រោមត្រូវជនសង្ស័យលួចកាច់សោក យកទៅបាត់ ទើបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង១០:១៥នាទី ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅបន្ទប់ជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យុវជនរងគ្រោះ មានឈ្មោះ រៀប តុលា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅបុរីសន្តិភាព០២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកម៉ូតូដែលជនសង្ស័យលួចកាច់កយកទៅបាត់ ម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ- 3907។

តាមការរៀបរាប់ពីយុវជនរងគ្រោះខាងលើ បានឲ្យដឹងថា មុនថ្ងៃកើតហេតុ រូបគេបានយកម៉ូតូមកទុក ដោយចាក់សោទុកមុខបន្ទប់ជួលជាន់ក្រោម ហើយរូបគេបានឡើងទៅដេកនៅជាន់ទី២ លុះដល់វេលាម៉ោង៥និង៣០នាទីព្រឹក ក្រោកពីដំណេកមកមើលម៉ូតូ ស្រាប់តែមិនឃើញម៉ូតូ ដែលខ្លួនចាក់សោទុកមុខបន្ទប់ ហើយសោទ្វាររបងក៏របើកទៀត ទើបដឹងថា មានជនសង្ស័យចូលលួចយកម៉ូតូ ទើបផ្អើលឆោឡោរហូតដល់វេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៦ ទើបទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ឲ្យជួយអន្តរាគមន៍ និងស្រាវជ្រាវ៕

motor photo_2016-05-10_16-30-57

មតិយោបល់