ព័ត៌មានជាតិ

សិស្សវិទ្យាល័យពងទឹក មា្នក់ ត្រូវគេអារក ក្បែរវត្តកំពែង

ភ្នំពេញ: ក្មេងស្រីជាសិស្សសាលាម្នាក់ ត្រូវបានអ្នកលក់ទឹកត្នោតជូរ ប្រទះឃើញដេកប្រកាច់ក្នុងថ្លុកឈាម ដោយមានស្នាមអារក និងវាយបែកមុខដោយដុំថ្ម ដែលគេសង្ស័យជាករណី សង្សារនាំយកទៅអារក ប្លន់យកទ្រព្យសម្បត្តិ។

ហេតុការណ៍នេះ កើតទ្បើងនាវេលាម៉ោង៤និង១៥នាទី រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះដែលគេបោះបង់ចោលមួយកន្លែង ក្បែវត្តកំពែង ផ្លូវតុងហ្គា សង្កាត់ព្រៃល្វា ខណ្ឌពោធិ៍សែនជ័យ។

ក្មេងស្រីរងគ្រោះនោះ ត្រូវបានគេស្គាល់ឈ្មោះ វ៉ុន រដ្ឋា មានអាយុប្រហែល២០ឆ្នាំ ដែលគេសង្ស័យថា សិស្សសាលាវិទ្យាល័យពងទឹក។ ខណ:នេះ សមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុ និងហៅរថយន្តសង្គ្រោះ។

តាមសក្សីនៅទីនោះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងមិត្តភកិ្តប្រុសៗមួយក្រុម នាំទៅផឹកស៊ីនៅចំណុចកើតហេតុ លុះក្រោយមកគេមិនដឹងថា ពួកមិត្តភកិ្តគាត់ចេញពេលណានោះទេ តែគេប្រះឃើញក្មេងស្រីនោះ បានដេកប្រកាច់ក្នុងថ្លុកឈាមទៅហើយ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យិម សារ៉ាន បានប្រាប់ Post News ថាសិស្សវិទ្យាល័យពងទឹក ដែលគេវាយសម្លាប់ អាចពាក់ពន្ធ័និងករណីប្លន់យកម៉ូតូ ពីព្រោះជនរងគ្រោះបានបាត់ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេC125 ស៊េរី២០០៧ ហើយករណីនេះអាចជាមិត្តភក្តិ ដែលស្និទ្ធនិងគ្នា។

សិស្សស្រី សិស្សស្រី១

photo_2016-05-10_17-10-58

photo_2016-05-10_16-56-11

photo_2016-05-10_17-23-05 photo_2016-05-10_17-23-02

មតិយោបល់