ព័ត៌មានជាតិ

First News ៖ ប្រទះឃើញសាកសព យុវជនដេកស្លាប់ ក្នុងរោងកម្មករ

ភ្នំពេញៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានការប្រទះឃើញសាកសពយុវជនម្នាក់ ដេកស្លាប់ក្នុងរោងកម្មករ បង្កការភ្ញាក់ផ្អើលទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចការដ្ឋានសំណង់ ក្នុងរោងកម្មករស្នាក់នៅ ផ្លូវបណ្តោយផ្លូវជាតិលេខ៤ ក្នុងបុរីមនោរម្យ ម្តុំជម្ពូវន្ត័ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សាកសពមានឈ្មោះ ស ភេទប្រុស អាយុប្រហែល២០ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង។

ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តទៀត៕

មតិយោបល់