ព័ត៌មានសិល្បៈ និងកម្សាន្ត

បទសម្ភាសន៍ម្ចាស់សាច់រឿងពិត ក្នុងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ!»

ក្នុងពិធីដាក់បញ្ចាំងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»ឬរឿង«First They Killed My Father »កាលពីយប់ថ្ងៃទី២១ កុម្ភៈ នៅស្ដាតអូឡាំពិក ម្ចាស់សាច់រឿងពិតដែលអ្នកស្រីអែនជីលីណា ជូលី យកមកខ្លឹមសារមកតាក់តែងជាភាពយន្តក៏បានបង្ហាញខ្លួនផងដែរ។ លោកអ៊ឹង ប៊ុនម៉េង អ្នកស្រីអ៊ឹង ប៊ុនជូ និងលោកអ៊ឹង ប៊ុនគីម ដែលជាតួអង្គពិត និងត្រូវជាបងប្អូបង្កើតរបស់អ្នកស្រីអ៊ឹង ប៊ុនលួង ជាអ្នកនិពន្ធសាច់រឿងនេះ បានផ្ដល់សម្ភាសន៍ទាំងស្រុងដល់វេបសាយផុសញូ។

អ្នកទាំង៣បានអះអាងថានេះជារឿងពិតទាំងស្រុងដែលនិយាយពីជីវិតរបស់គ្រួសារខ្លួន នៅក្នុងរបបលន់ នល់ និងរបបប៉ុលពត ដោយខ្សែរឿងទាំងមូលបានធ្វើអោយគ្រួសារពួកលោកពោរពេញដោយមោទនភាពយ៉ាងខ្លាំង ជាពិសេសនៅពេលបានទស្សនាការសម្ដែងរបស់តួអង្គដែលសម្ដែងត្រាប់តាម ហើយ ដូចគ្នាបេះបិទនឹងជីវិតកាលពី អតីតកាលដែលគ្រួសាររបស់អ្នកទាំង៣បានជួបប្រទះ។ នៅក្នងពិធីនោះ ក៍មានវត្តមានផលិតករ និងតារាសិល្បៈខ្មែរមួយចំនួនចូលរួមទស្សនារឿងផងដែរ។

ចង់ដឹងថាម្ចាស់សាច់រឿងពិតមានអារម្មណ៍បែបនេះ និងផ្ដល់សម្ភាសន៍ដូចម្ដេចខ្លះ សូមទស្សនាវីដេអូខាងក្រោយ៖

https://www.youtube.com/watch?v=Ti7ItF0SD6s

មតិយោបល់