ព័ត៌មានបច្ចេកវិទ្យា

វិធីផ្ទេរឯកសារពីទូរសព្ទ​ Android ទៅ iPhone ដោយការចុចត្រឹមតែម្តង

លោកអ្នកឧស្សាហ៍ប្តូរទូរសព្ទចុះឡើងមែនទេ? ចង់ប្តូរទូរសព្ទ Android ចេញ រួចទិញ iPhone ហើយកំពុងចង់ផ្ទេរឯកសារពីទូរសព្ទចាស់ចូលទូរសព្ទថ្មី? Post Tech សូមបង្ហាញជូនប្រិយមិត្តពីកម្មវិធីកុំព្យូទ័រល្អបំផុតមួយឈ្មោះ Wondershare MobileTrans និងរបៀបប្រើប្រាស់របស់វា ក្នុងការផ្ទេរឯកសារពីទូរសព្ទ Android ទៅ iPhone ដូចជា លេខទូរសព្ទ សារ កាលវិភាគ រូបថត ចម្រៀង និងវីដេអូជាដើម ដោយការចុចត្រឹមតែម្តងប៉ុណ្ណោះ។

របៀបអនុវត្ត៖

១- ជាដំបូង សូមទាញយក និងដំឡើងកម្មវិធី Wondershare MobileTrans លើកុំព្យូទ័ររបស់លោកអ្នក

២- បន្ទាប់មក សូមភ្ជាប់ទូរសព្ទ Android និង iPhone របស់លោកអ្នកជាមួយកុំព្យូទ័រតាមខ្សែ USB រួចបើកដំណើរការកម្មវិធី

៣- លោកអ្នកនឹងឃើញរូបទូរសព្ទទាំងពីរបង្ហាញឡើងក្នុងកម្មវិធី Wondershare MobileTrans

៤- នៅលើទូរសព្ទ iPhone សូមចុចលើ Trust this computer (ប្រសិនបើមានការទាមទារ) ហើយចុចដំណើរការមុខងារ USB Debugging លើទូរសព្ទ Android។

៥- លោកអ្នកអាចចុចលើប៊ូតុង Flip សម្រាប់ផ្លាស់ប្តូររវាងឧបករណ៍បញ្ចូន និងទទួលបាន ប្រសិនបើវាលោតមកខុស។

៦- លោកអ្នកប្រហែលជាត្រូវបានស្នើឱ្យ Uncheck លើមុខងារ “encrypt iPhone backup” នៅក្នុង Settings របស់កម្មវិធី iTunes ប្រសិនបើលោកអ្នកបានប្រើវាពីមុនមក សម្រាប់បំប្លែកកូដឯកសារដើម្បីកុំឱ្យនរណាអាចបើកបាន។

៧- នៅពេលដែលការតភ្ជាប់រវាងកុំព្យូទ័រ និងទូរសព្ទទាំងពីរបានត្រឹមត្រូវហើយ សូមចុចលើប្រអប់ check លើប្រភេទឯកសារដែលលោកអ្នកចង់ផ្ទេរចេញពីទូរសព្ទ Android ចូល iPhone។

៨- បន្ទាប់មក សូមចុចលើប៊ូតុង “Start Copy” រួចរង់ចាំរហូតដល់ដំណើរការផ្ទេរចប់ ដែលវាមានរយ:ពេលយូរ ឬឆាប់អាស្រ័យលើទំហំឯកសារកម្សាន្តដែលត្រូវផ្ទេរ។

៩- បន្ទាប់ពីដំណើរការនេះចប់ លោកអ្នកអាចដកខ្សែ USB ចេញពីកុំព្យូទ័របានហើយ។

ប្រភពព័ត៌មាន: androidpit

មតិយោបល់