ភ្នំពេញៈ គូស្នេហ៍វ័យក្មេង ១គូ ដែលមានទំនងគ្នាជាច្រើនថ្ងៃខែកន្លងមកហើយរហូតបានខ្លួនបានប្រាណ ដែលខាងស្រីជាអនិតិជន ចំណែកខាងប្រុសមានអាយុ១៧ឆ្នាំ ត្រូវម្តាយខាងស្រី បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយចោទថាបានល្បូងកូនស្រីគាត់យក ទៅរួមរក័្ស នៅផ្ទះសំណាក់ ។
ពេលទទួលពាក្យបណ្តឹងពីម្តាយយុវតីរងគ្រោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានស្រាវជ្រាវ និងឃាត់ខ្លួនយុវជនខាងលើបាន កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិគោកចំបក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលជាផ្ទះរបស់យុវជនជាប់ចោទខាងលើនាំមកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យធ្វើការសាកសួរបន្ត។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនជាប់ចោទខាងលើមានឈ្មោះ នូវ សំណាង អាយុ១៧ឆ្នាំ ស្នាក់នៅចំណុចឃាត់ខ្លួនខាងលើ មុខរបរសិស្ស។
បច្ចុប្បន្នយុវជនជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជនីភ្នំពេញចាត់ការតាមនិតិវិធិច្បាប់៕
https://youtu.be/WUB7aryBNYI
មតិយោបល់