យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ បានឲ្យដឹងថា គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (CNDR) បានអះអាងបញ្ជាក់ថា កំណើន ឡើងតម្លៃយោង ក្នុងការលក់រាយ ចំនួន ០,១២យ័ន ក្នុងមួយលីត្រ សម្រាប់ ប្រេងសាំង និង០,១៤ យ័នសម្រាប់ប្រេងសាំងខាប់។
ក្នុងក្របខ័ណ្ឌនៃរបបកម្រិតតម្លៃរបស់ប្រទេសចិន ដែលចូលជាធរមានក្នុងឆ្នាំ២០១៣នោះ តម្លៃឥន្ធនៈត្រូវបានកែតម្រូវ នៅខណៈពេលដែលតម្លៃប្រេង ឆៅអន្តរជាតិ ប្រែប្រួលលើសពី៥០ យ័ន ក្នុងមួយតោន ក្នុងរយៈពេល១០ថ្ងៃ។
គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (CNDR) បានស្នើសុំឱ្យពួកអ្នកចម្រាញ់ ប្រេងកាតធំៗ ធ្វើការសម្របសម្រួលផ្នែកផលិតកម្ម និងការ ចែកចាយ ដើម្បីធានាដល់ការផ្គត់ផ្គង់ ឱ្យមានស្ថិរភាព និងអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវនយោបាយនៃការកម្រិតតម្លៃរបស់ចិន៕
មតិយោបល់