ព័ត៌មានជាតិ

តូចចិត្តនឹងជំងឺប្រចាំកាយ រត់ចេញពីផ្ទះចងកសម្លាប់ខ្លួន!

កំពង់ស្ពឺៈ កាលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិរលាំងបែង ឃុំយាអង្គ ស្រុកថ្ពង មានករណីស្រ្តីម្នាក់ចងកសម្លាប់ខ្លួន។

ជនរងគ្រោះមានឈ្មោះ ជួន សែ ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិកើតហេតុ បានចងកលើដើមដង្កោ និងខ្សែលីឡុងពណ៌ស ប្រវែង៧,៥០ម៉ែត្រ កម្ពស់៣,៥០ម៉ែត្រ ខាងលិចផ្ទះចំងាយ៦០០ម៉ែត្រ។
មូលហេតុ មានជំងឺប្រចាំកាយ។

តាមការបញ្ជាក់ពី ឪពុកបង្កើតនិងប្តី ព្រមទាំងបងប្អូនប្រាប់សមត្ថកិច្ចថា ជនរងគ្រោះពិតជាចងក ប្រាកដមែន ដោយសារមានជំងឺក្រពះពោះវៀន បេះដូង រលាកបំពង់ក លើសឈាម រ៉ាំរ៉ៃយូមកហើយ ទើបតែនៅថ្ងៃម្សិលមិញថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល បានបាត់ពីផ្ទះ ក៏នាំគ្នាដើររក តែរកមិនឃើញ លុះដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៧និង២០នាទី ទើបឃើញសព ចងក នៅលើដើមដង្កោនេះ ក៏រាយការណ៍ទៅនគរបាលប៉ុស្តិ៍តែម្តង។

ក្រោយពីធ្វើការពិនិត្យ មិនឃើញមានស្លាកស្នាមអ្វីផ្សេងទៀតទេ និងបានបានប្រគល់សពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់