ព័ត៌មានជាតិ

ស្ត្រីមេម៉ាយម្នាក់ ត្រូវបានឃាតកចូលសម្លាប់ដល់ក្នុងផ្ទះ

ក្រចេះ: ស្ត្រីមេម៉ាយម្នាក់ ត្រូវបានឃាតកមិនស្គាល់មុខ ចូលធ្វើសកម្មភាពសម្លាប់ដល់ក្នុងផ្ទះ ដោយពុំទាន់ដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅភូមិអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

សមត្ថកិច្ចបានដឹងថា ជនរងគ្រោះមានឈ្មោះ អេង ម៉េងជា អាយុ៣៣ឆ្នាំ មានកូន២នាក់ប្រុសម្នាក់និងស្រីម្នាក់។

តាមសាក្សីដែលមានផ្ទះក្បែរគ្នាបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឮសម្លេងក្តុងក្តាំងចេញពីក្នុងផ្ទះស្ត្រីរងគ្រោះដែរ តែស្មានថាជាសម្លេងជ្រូកព្រោះ ផ្ទះរបស់គាត់មានដាក់មេជ្រូកនៅក្នុងនោះ តែលុះពេលដែលកូនរបស់ជនរងគ្រោះចេញពីសាលារៀន មកក៏បានឃើញម្តាយរបស់ខ្លួនដេកស្លាប់ នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងហេតុ និងធ្វើការត្រួតពិនិត្យ ដើម្បីស្វែងរកវត្ថុតាងនិងវែកមុខរកសញ្ញាជនដៃដល់ យកមកផ្តន្ទទាទោសតាមផ្លូវច្បាប់៕

//youtu.be/HU-37vPz3dA

មតិយោបល់