ព័ត៌មានជាតិ

ទូរសព្ទដៃស៊េរីថ្មីម៉ាក Samsung, LG, Huawei, iPhone សរុបជិត២០០០គ្រឿង ត្រូវសមត្ថកិច្ចចាប់រឹបអូស

កោះកុង: កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុងចំនួន៨ នាក់ ដឹកនាំដោយវរសេនីយ៍ឯកតាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ បានចុះសហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស និងមន្ត្រីគយនៃសាខាគយ និងរដ្ឋាករខេត្តកោះកុង និងកងការពារកោះលេខ២ កងអនុសនាធំលេខ៣ កងទ័ពជើងទឹក បានឃាត់ទូកកន្ទុយវែង បើកបរដោយឈ្មោះ ម៉ៅ ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុចមុខកោះនូ ក្បែរកោះយ៉ ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដើម្បីត្រួតពិនិត្យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹង នៅពេលត្រួតពិនិត្យជាបឋមមន្ត្រីគយ បានរកឃើញទូរស័ព្ទដៃស្មាតហ្វូនចម្រុះមានដូចជា Samsung, LG, Huawei, Iphone (ប្រើរួច) មួយចំនួនដាក់ក្នុងកេសក្រដាស់ចំនួន១២កេស ហើយបានយកកេសទូរស័ព្ទទាំងនេះ មកត្រួតពិនិត្យជាក់ស្តែង នៅសាខាគយ និងរដ្ឋាករខេត្តកោះកុង។

ក្រោយត្រួតពិនិត្យសមត្ថកិច្ចគយ បានរកឃើញទូរស័ព្ទស្មាតហ្វូនសរុបចំនួន ១៨៧៣គ្រឿង (មួយពាន់ប្រាំបីរយចិត សិបបីគ្រឿង) ដើម្បីបំពេញកាតព្វកិច្ចពន្ធគយ ចំណែកទូកឈើជាមធ្យោបាយដឹកជញ្ជូនទំនិញល្មើស ត្រូវបានប្រគល់ជូនសាខាគយនិងរដ្ឋាករ ខេត្តកោះកុងជាអ្នកថែរក្សាបន្ត៕

មតិយោបល់