ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់ នៅបរិវេណសួនច្បារ ក្នុង​ចំណតបេនឡាន

ព្រះសីហនុ: នៅវេលាម៉ោង ០៨ ព្រឹកថ្ងៃទី​២៦ ខែកុម្ភ:នេះ មាន​ករណីបុរសម្នាក់ដេកស្លាប់​ នៅ​បរិវេណសួនច្បារ ក្នុង​ចំណតបេនឡាន​ អតីត​មហោស្រព​ចាស់​ ដែលស្ថិតក្នុងក្រុមទី០៤ ភូមិ០២ សង្កាត់លេខ០២ ខេត្តព្រះសីហនុ​ ។​

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានចុះសហការជាមួយលោកចៅសង្កាត់​លេខ០២ រួមនឹងមន្រ្តីជំនាញ​បច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្តចុះស្រាវជ្រាវ​ បានឲ្យដឹងថា សាកសពបុរសខាងលើ​ ឈ្មោះ​ រ៉ា​ ភេទប្រុស​ អាយុ​ជាង​ ៣០​ឆ្នាំ មុខរបរ ជាងដេរស្បែកជើងផ្សារលើ ក្រុងព្រះសីហនុ​ មានទីលំនៅ​មិនពិតប្រាកដ​ ។

ក្រោយពីការធ្វើ​កោសល្យវិច្ច័យ និងត្រួតពិនិត្យយ៉ាងល្អិតល្អន់ សមត្ថកិច្ចបានសនិ្នដ្ឋានថា ជនរងគ្រោះ គឺស្លាប់ដោយសារផឹកស្រា ធ្លាយក្រពេះ។​

បច្ចុប្បន្ន ​សាកសព ​ត្រូវបានយកទៅបូជា នៅវត្តឥន្ទញ្ញាណ ( វត្តក្រោម )៕

មតិយោបល់