ព័ត៌មានកីឡា

អ្នក​គាំទ្រ Man Utd ​ត្រូវ​ប្រយ័ត្ន​​សុវត្ថិភាព​ជាមួយ​អ្នក​គាំទ្រ Rostov ព្រោះ…

ជំនួប Europa League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​គឺ​ក្រុម​មក​ពី​អង់គ្លេស Manchester United ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​នៅ​រុស្ស៊ី Rostov ​ដែល​ជា​ក្រុម​កំពុង​ឡើង​ជើង​មួយ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៀត​នោះ គឺ​ការ​ទៅ​លេង​នៅ​ទឹក​ដី​រុស្ស៊ី​របស់​ក្រុម Man Utd ​តែ​ម្ដង ព្រោះ​កាល​ពី​ពេល​កន្លង​មក​នេះ ​មាន​របាយការណ៍​ពី BBC ​ថា​ក្រុម​អ្នក​គាំទ្រ​នៅ​រុស្ស៊ី​នេះ​ពិត​ជា​គុំ​ជាមួយ​អ្នក​គាំទ្រ​អង់គ្លេស​ណាស់។ ​ដោយ​រឿង​នេះ​កើត​ឡើង​តាំង​ពី​ព្រឹត្តិការណ៍ Euro 2016 ​នៅ​ប្រទេស​បារាំង​មក​ម្ល៉េះ ​ព្រោះ​អី​ពួកគេ​បាន​ប៉ះ​គ្នា​នៅ​តាម​ទី​សាធារណ:។

ក្រុម​អ្នក​គាំទ្រ​ដែល​គេ​ឱ្យ​ឈ្មោះ​ថា Hooligans ​គឺ​ជា​ក្រុម​ដែល​កាច​សាហាវ​ណាស់ ហើយ​ពួកគេ​ហ៊ាន​ធ្វើ​គ្រប់​រូបភាព ​ដែល​សុទ្ធ​សឹង​តែ​មាន​អំពើរ​ហិង្សា​ទាំង​អស់។ ដូច្នេះ​ហើយ ​ក្រុម​អ្នក​គាំទ្រ​របស់ Man Utd ​ត្រូវ​តែ​មាន​ការ​ប្រយ័ត្ត​ប្រយែង​ឱ្យ​បាន​មែនទែន ចំពោះ​ការ​ប្រកួត​ក្នុង​ដី​រុស្ស៊ី​លើក​នេះ៕

 

 

មតិយោបល់