ព័ត៌មានជាតិ

លួចគេគ្រាន់ គេទាន់ក្រែលអញ្ចឹង!..

ភ្នំពេញ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះរបស់គេ ប៉ុន្តែមិនសម្រេច ត្រូវម្ចាស់ផ្ទះ និងប្រជាពលរដ្ឋនៅទីនោះឃើញទាន់ ក៏ចាប់ឃាត់ខ្លួនតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ និង១០នាទីយប់ ថ្ងែទី២៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៣ កែងនិងផ្លូវលេខ៣៤៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ ស ឆន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្សារដើមគរ។

យោងតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ទើបតែចេញពីញុាំអី ជាមួយមិត្តភក្តិនៅខាងក្រៅ ខណ:ពេលត្រឡប់មកផ្ទះវិញ គាត់បានចាក់សោទ្វារខាងមុខដើម្បីចូលផ្ទះ ពេលដែលគាត់បើកទ្វារមុខរួចហើយ គាត់ក៏បានដើរមើលជុំវិញផ្ទះ ខណ:ពេលដែលគាត់កំពុងដើរមើលដល់ខាងក្រោយផ្ទះ ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាព បម្រុងចង់ចូលផ្ទះរបស់ជនរងគ្រោះ ពេលនោះម្ចាស់ផ្ទះក៏ស្រែកហៅមិត្តភក្តិ និងអ្នកជិតខាង ដើម្បីតាមចាប់ជនសង្ស័យកុំឲ្យរត់ រហូតចាប់បានតែម្តង។

ក្រោយពីកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅធ្វើការសាកសួរ កសាងសុំណុំរឿងបន្តចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់