អ៊ូហ្គង់ដាៈ មន្ត្រីប៉ូលិស បាននិយាយថា មនុស្សចំនួន ១៣នាក់ បានស្លាប់ ដោយសារការរអិលបាក់ដី នៅក្នុងស្រុកមួយនៃទីក្រុង Bundibugyo ភាគនិរតីប្រទេសអ៊ូហ្គង់ដា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។
លោក Fred Enanga អ្នកនាំពាក្យប៉ូលិសក្នុងស្រុក បានប្រាប់ភ្នាក់ងារស៊ិនហួរ តាមទូរស័ព្ទនៅថ្ងៃអង្គារនេះថា កុមារចំនួន ៩ នាក់ និងមនុស្សពេញវ័យចំនួន ៤ នាក់ បានស្លាប់កាលពីយប់ថ្ងៃចន្ទ ក្នុងឧប្បត្តិហេតុរអិលដីបាក់ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង។
បើតាមរបាយការណ៍ ក្នុងស្រុកបានបញ្ជាក់ឲ្យដឹងថា មានមនុស្សជាច្រើននាក់ កំពុងបាត់ខ្លួន និងរាប់សិបនាក់ទៀត ត្រូវបានចាកចេញពីផ្ទះសម្បែង ហើយអចលនទ្រព្យជាច្រើន ត្រូវបានបំផ្លាញផងដែរ៕
មតិយោបល់