ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួច នៅក្រុងព្រះសីហនុ

ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួនពីរនាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជាក់ស្តែងពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ០ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទីយប់។

ប្រភពពីសមត្ថកិច្ចខេត្តបានឲ្យដឹងថា កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានល្បាតតាមដងផ្លូវដែលងាយរងគ្រោះ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះដល់ចំណុច មុខសាលាគរុកោសល្យ ស្ថិតក្នុង ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ ២នាក់ ភេទប្រុស ជិះម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D-2090 បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន រួចជិះម៉ូតូរត់គេចខ្លួន ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងបានដេញប្រផាប់ចាប់ប្រភីង រហូតដល់ចំណុច ម្តុំមជ្ឈមណ្ឌលពិភពមង្គល ស្ថិតក្នុង ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចយើងបានស្ទាក់ម៉ូតូរបស់ជនសង្ស័យ រួចឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។

សមត្ថកិច្ចដកហូតវត្ថុតាង៖ ម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D-2090។
បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំ ដើម្បីបន្តនីតិវិធី៕

មតិយោបល់