ព័ត៌មានជាតិ

ចោរលួច iPhone នៅតែ​ជា​បញ្ហា​សម្រាប់​ទីក្រុង​ញ៉ូវ​យ៉​ក​

​ករណី​ចោរលួច iPhone នៅក្នុង​ទីក្រុង​ញ៉ូវ​យ៉​កនៅ​តែ​បន្ត​កើតមាន ចាប់តាំងពី​ឆ្នាំ ២០១០​មក រហូតមកដល់​ពេលនេះ មាន​អ្នកប្រើប្រាស់​ជាច្រើន​បាន​បាត់បង់ iPhone​។​

​នៅក្នុង​របាយការណ៍រ​បស់​ប៉ូលិស​បានឲ្យដឹងថា មាន iPhone, iPad និង​ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន​ផ្សេង​ជាច្រើន​ត្រូវបាន​ចោរលួច ដោយ​មាន​ករណីខ្លះ​ជា​ករណី​ចោរប្លន់​តែម្ដង​។​

​មន្ត្រី​អាជ្ញាធរ​បាន​បញ្ជាក់ថា មាន ១៣​ភាគរយ​នៃ​ចោរលួច iPhone ត្រូវបាន​ចាប់ខ្លួន ចំណែក​ក្រៅពីនេះ​ត្រូវបាន​បាត់ដាន​រក​ពុំ​ឃើញ ព្រោះ​ថា​ចោរ​បាន​លក់​វា​ទៅឲ្យ​ក្រុម​ទីផ្សារងងឹត និង​លក់​ចេញ​ទៅ​ក្រៅប្រទេស​។​

​គិត​ត្រឹម​ចុងឆ្នាំ ២០១៣ មាន​ឧបរណ៍​របស់ iPhone ប្រមាណ ៨.៤៦៥​គ្រឿង​ត្រូវបាន​ចោរលួច ដោយ​នៅ​ក្នុង​នោះ មាន iPhone ចំនួន ៨.០០០​គ្រឿង​។​
​អាជ្ញាធរ​បាន​ណែនាំ​ឲ្យ​អ្នកប្រើ iPhone ប្រើប្រាស់​នូវ​កម្មវិធី Find My iPhone ដើម្បី​តាន​ដាន និង​ស្វែងរក iPhone នៅ​ពេល​បាត់ ឬ​ត្រូវ​ចោរលួច​៕​
iphone-thief

មតិយោបល់