សៀមរាប: អគ្គិសនីសៀមរាប បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឲ្យដឹងថា អគ្គិសនីសៀមរាប សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅ បន្ទប់ភ្លើងលេខ១៨ ទ្វារចរន្តលេខ១ និងលេខ២ ដែលមានទីតាំងស្ថិតនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុមការងារជួសជុលថែទាំបណ្តាញ LV កំពុងតែធ្វើការជួសជុលនិងតភ្ជាប់ខ្សែ LV ឡើងវិញ ជូនបងប្អូនប្រជពលរដ្ឋ មូលហេតុបណ្តាលមកពីអគ្គីភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ នៅភូមិមណ្ឌល៣ ក្រុមការងារបានខិតខំតភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញ ។
សូមអរគុណ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕
មតិយោបល់