ភ្នំពេញៈ ជារៀងរាលថ្ងៃការកកស្ទះចរាចរណ៍នៅត្រង់ចំណុចផ្សារដេប៉ូគេឃើញថា មានកកស្ទះជារៀងរាល់ពេល ខណៈដែលទីតាំងផ្សារខាងលើនេះបានយកចំណីផ្លូវសាធារណៈមកធ្វើជាកន្លែងផ្ញើកង់ម៉ូតូ និងចតរថយន្ត ពាស់ពេញផ្លូវបង្កឲ្យមានការកកស្ទះ ដោយមិនខ្វល់ពីប្រជាពលរដ្ឋដែលធ្វើដំណើរនៅចំណុចផ្លូវនោះ។ ទីតាំងផ្សារដេប៉ូខាងលើនេះស្ថិតនៅតាមបណ្តោយផ្លូវ២១៥ កែងផ្លូវតេផន១៨២ក្នុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ធ្វើដំណើរកាត់មុខផ្សារដេប៉ូឃើញថា មានសភាពកកស្ទះជារៀងរាល់ម៉ោងរាល់ពេល ដោយសារតែចិញ្ចើមផ្លូវនៅបរិវេណផ្សារដេប៉ូត្រូវបានផ្សារដាក់ផ្ញើកង់ម៉ូតូ រថយន្តពេញផ្លូវទើបបង្កឲ្យមានការកកស្ទះទាំងនេះ ហើយសូម្បីតែប្រជាពលរដ្ឋដែលដើរថ្មើរជើងក៏រកកន្លែងដើរមិនចង់រួចផង។ ដោយមានការរអ៊ូរទាំ ការរំលោភ យកចិញ្ចើមផ្លូវ និងចំណីផ្លូវ ធ្វើជាកម្មសិទ្ធិនេះ ដែលជាបញ្ហា បង្កឲ្យមានការកកស្ទះ ហើយផ្លូវមួយចំនួនដែលមានទំហំតូច ស្រាប់នោះ ធ្វើឲ្យកាន់តែតូចជាងមុនទៅទៀត។
ប្រជាពលរដ្ឋបានសំណូមពរថា “សូមកុំដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីអ្នកដទៃ ហើយកន្លែងខ្លះ អាងគេមានខ្សែធំ គេចង់ធ្វើអ្វីក៏បាននោះ។
ក្រោមហេតុផលនេះ។
ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរខណ្ឌទួលគោកឲ្យចុះត្រួតពិនិត្យទីតាំងផ្សារដេប៉ូនេះកុំឲ្យយកចិញ្ចើមផ្លូវធ្វើជាកម្មសិទ្ធិខ្លួនឯងបែបនេះ។ ហើយប្រជាពលរដ្ឋនិងរងចាំមើលការរៀបចំរបស់អាជ្ញាធរ ខណ្ឌទួលគោកអាចនិងមានប្រសិទ្ធភាពឬមួយយ៉ាងណា ចំពោះបញ្ហារំលោភយកចំណីផ្លូវធ្វើកម្មសិទ្ធិរបស់ខ្លួននេះ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានប្រាប់ឲ្យដឹងថា ក្រុមការងារសាលាខណ្ឌបានជូនដំណឹងជាលិខិតនិងមានការចុះហត្ថលេខាទទួលពីសេចក្តីជូនដំណឹង និងចុះរៀបសណ្តាប់តាមផែនការគោលដៅជាបន្តបន្ទាប់ និងសុំគោលការណ៍ពីសាលារាជធានីដើម្បីអនុវត្តន៍ចំពោះអ្នកមិនគោរព មិនចូលរួម ដើម្បីសោភ័ណ្ឌភាពទីក្រុងចរាចរណ៍ផងដែរ៕




មតិយោបល់