ព័ត៌មានជាតិ

ពលករជាច្រើនបន្តចូលប្រទេសថៃដោយខុសច្បាប់ ទាំងដឹងថាស្រ្តីខ្មែរត្រូវគេសម្លាប់ និងរំលោភ

ភ្នំពេញ: បន្ទាប់ពីបានទទួលព័ត៌មានថា មានពលរដ្ឋខ្មែរចំនួន ០៦នាក់ ត្រូវបាន
និងទុកពួកគាត់ចោល នៅខេត្តសាកែវ ប្រទេសថៃ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត សាកែវ ប្រទេសថៃ បានទំនាក់ទំនងជាមួយអាជ្ញាធរថៃ រៀបចំបញ្ជូនពលរដ្ឋខ្មែរ ទាំង០៦ នាក់ ដូចមានរាយ នាមខាងក្រោម ត្រឡប់មកកម្ពុជាវិញ តាមច្រកម៉ាឡៃ កាលពីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦៖
១- អូន សំណាង ភេទប្រុស អាយុ ៤៤ឆ្នាំ នៅស្រុកសំឡូត ខេត្តបាត់ដំបង
២- ឡុង សៀម ភេទប្រុស អាយុ ៣២ឆ្នាំ នៅស្រុកសំឡូត ខេត្តបាត់ដំបង
៣- យង់ នី ភេទប្រុស អាយុ ១៤ឆ្នាំ នៅស្រុកសំឡូត ខេត្តបាត់ដំបង
៤- ម៉ូ សំណាង ភេទប្រុស អាយុ ៣៧ឆ្នាំ នៅស្រុកសំឡូត ខេត្តបាត់ដំបង
៥- សូ សុខ ភេទប្រុស អាយុ ៤៥ឆ្នាំ នៅស្រុកទាំង ខេត្តតាកែវ
៦-ឯក សា ភេទប្រុស អាយុ ២៧ឆ្នាំ នៅស្រុកទឹកឈូរ ខេត្តកំពត

តាមរបាយការណ៍ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលពីស្ថាន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៦ បានឲ្យដឹងថា មានករណីពលរដ្ឋខ្មែរម្នាក់ត្រូវបានឃាតករបាញ់ស្លាប់នៅស្រុកវឌ្ឍណាណាខន ខេត្តសាកែវ ប្រទេសថៃ។ ពលរដ្ឋខ្មែររូបនោះ មានឈ្មោះថា ឃាក់ ផា ភេទស្រី អាយុ ៤៨ ឆ្នាំ នៅភូមិឬស្សី ឃុំ រុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្ដីជាជនជាតិថៃ (ពុំបានចុះបញ្ជីអាពាហ៍ពិពាហ៍ទេ)។

នៅថ្ងៃទី០៨ ខែឧសភា សមត្ថកិច្ចថៃ បានឃាត់ខ្លួនជនបង្កឈ្មោះ ស៊ុផៈឆៃ អាណូតៈផាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិថៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់។ ជនសង្ស័យ គឺជាកូនចុងរបស់ស្រ្តីរងគ្រោះខាងលើ។

ចំពោះសាកសព អាជ្ញាធរថៃ បានបញ្ជូនទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យខេត្តចន្ទ័បុរី រួចប្រគល់ ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។

ពលករខ្មែរទៅថៃ

មតិយោបល់