ព័ត៌មានជាតិ

ស្រវឹងស្រាជិះម៉ូតូបុករម៉ក ស្លាប់ក្មេងម្នាក់ និងរបួសធ្ងន់៣នាក់

កណ្តាលៈ យ៉ាងហោចណាស់ កុមារាម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករឡើងដោយម៉ូតូបុកជាមួយរម៉ម៉ូតូមួយគ្រឿងទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង១០នាទី រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវបេតុង ចំណុចភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1G-4019 បើកបរដោយឈ្មោះ ឆេង វុទ្ធា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល រួមដំណើរជាមួយឈ្មោះ ស រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិឃុំជាមួយគ្នារបួសធ្ងន់ ឈ្មោះរ៉ា វីរៈ ប្រុសអាយុ៦ឆ្នាំ ភូមិឃុំជាមួយគ្នា(ស្លាប់) ឈ្មោ ប៊ុន ណាត ភេទប្រុស អាយុ១០ឆ្នាំ នៅភូមិឃុំជាមួយគ្នារបួសធ្ងន់រងគ្រោះបើកបរម៉ូតូសណ្ដោងរម៉កឈ្មោះ ផន ផល ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិកណ្ដាល ឃុំ
សន្លុង ស្រុកខ្សាច់កណ្ដាល រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ផន ផល បានបើកម៉ូតូសណ្ដោងរម៉កជិះពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូម៉ាកសេ១២៥ បើកបរដោយឈ្មោះ ឆេង វុទ្ធា ឌុបគ្នា៣នាក់ បានជិះមកបុកតែម្ដង ក្នុងទិសដៅច្រាសគ្នា អ្នកបើកបរម៉ូតូមានសភាពស្រវឹង បើកបរល្បឿនលឿនខ្វះការប្រុងប្រយត្ន័។

ក្រោយកើតហេតុ មធ្យោបាយធ្វើដំណើរខាងលើ ត្រូវសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់