ព័ត៌មានជាតិ

ជនជាតិជប៉ុនម្នាក់ ដេកស្លាប់ក្នុងបន្ទប់ផ្ទះវីឡាក្នុងបុរីពិភពថ្មី សង្ស័យគាំងបេះដូង

ភ្នំពេញៈ បុរសជនជាតិជប៉ុនម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទាំងអាក្រាតកាយ សង្ស័យគាំងបេះដូង(ខ្យល់គ)។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាលេខ៩០ ផ្លូវលេខ១៩ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថាជនរងគ្រោះ ឈ្មោះ ណាកាណុ ហ៊ីណូរ៉ូរិ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរគ្រូបង្រៀនភាសាជប៉ុន ស្នាក់នៅផ្ទះលេខ៩០ ផ្លូវ១៩ បុរីពិភពថ្មីភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ កាន់លិខិតឆ្លងដែនលេខ១២០៧៨៩០៧២។

លោកពូម្នាក់ឈ្មោះ សូ សុន អាយុ៦៥ឆ្នាំ ដែលជាអ្នកបើកបររថយន្តឲ្យម្ចាស់ផ្ទះខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្ត១គ្រឿងដោយដឹកនារីជាជនជាតិជប៉ុន២នាក់ចេញពីក្រុមហ៊ុនមកផ្ទះវីឡាកន្លែងកើតដើម្បីមកមើលជនរងគ្រោះ ព្រោះមេរបស់ខលតាមទូរសព្ទមិនលើកលុះមកដល់ផ្ទះកើតហេតុខាងលើនារី២នាក់បានឡើងទៅបន្ទប់ហើយគាស់ទ្វារហៅមិនឆ្លើយក៏យកសោពីសង្សាររបស់គាត់ចាក់មើលទើបឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។ តាមការសន្និដ្ឋានរបស់គ្រួពេទ្យថា ជនរងគ្រោះស្លាប់ដោយបណ្តាលមកពីស្ទះសសៃរឈាមក្នុងបេះដូង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានសុំច្បាប់ឈប់សម្រាកទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យសាន់រ៉ាយក្រោយមកក៏ត្រឡប់មកផ្ទះវិញហើយបានចូលទៅសម្រាកនៅផ្ទះក្នុងបន្ទប់ក្រោយមកអ្នកធ្វើការជាមួយគ្នាបានខលមកមិនលើក ផ្ញើសារក៏មិនឃើញតបសោះ ពេលនោះគាត់នាំគ្នាមកដល់ជនរងគ្រោះបានបានទៅគោះទ្វាក៏មិនបើកបានយកកូនសោះពីសង្សាររបស់គាត់បើកទ្វារបន្ទប់ចូលមើលស្រាប់តែបានឃើញគាត់បានដេកស្លាប់នៅលើគ្រែក្នុងបន្ទប់តែម្តងដោយពុំមានស្លៀកពាក់ខោអាវទេ ហើយក៏មានការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យតែម្តង។

បច្ចប្បន្ន សពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យរង់ចាំស្ថានទូតមកទទួលយកទៅធ្វើកោសល្យវិច័យបន្ត៕

មតិយោបល់