Skip to content

Post News

ព័ត៌មានក្នុងដៃអ្នក

  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សិល្បៈ
  • បច្ចេកវិទ្យា
  • សុខភាព
  • សេដ្ឋកិច្ច
  • កីឡា
  • អប់រំ
  • អចលន​ទ្រព្យ
ព័ត៌មានបច្ចេកវិទ្យា

Play Store ជាប់គាំងទាញយកកម្មវិធី-ហ្គេមលែងបាន លោកអ្នកដឹងត្រូវធ្វើម៉េចអត់?

Tuesday ទី07 March ឆ្នាំ2017Tuesday ទី08 August ឆ្នាំ2017

Google Play Store គឺជាឃ្លាំងកម្មវិធី-ហ្គេមសម្រាប់ទូរសព្ទដៃស្មាតហ្វូន និងឧបករណ៍ថេប្លេតដើរដោយប្រព័ន្ធ Android។ កម្មវិធីនេះ ជាទូទៅគឺវាឧស្សាហ៍ជួបបញ្ហាជាប់គាំងណាស់។ ដូច្នេះ ចុះបើវាកើតចំទូរសព្ទរបស់លោកអ្នក តើដឹងត្រូវធ្វើម៉េចអត់ ដើម្បីកែឱ្យវាដូចដើរស្រួលវិញ? មិនថ្វីទេ គន្លឹះ ៣ យ៉ាងខាងក្រោមនេះ នឹងជួយដោះស្រាយបញ្ហានេះបានដូចគេប៉ះ។

១– ឆែកមើលការកំណត់ពេលវេលាលើទូរសព្ទ

សូមឆែកមើលថាតើទូរសព្ទលោកអ្នកកំណត់ម៉ោងពេលត្រឹមត្រូវហើយឬនៅ។ ព្រោះបើកម្មវិធី Play Store មិនអាចស្វែងរកពេលវេលាពិតប្រាកដលើទូរសព្ទរបស់លោកអ្នកទេនោះ វានឹងជាប់គាំង មិនអនុញ្ញាតឱ្យលោកអ្នកទាញយកកម្មវិធី-ហ្គេមទៅប្រើប្រាស់បានឡើយ។ ដូច្នេះ សូមចូលទៅកាន់កម្មវិធី Settings -> Advanced settings -> Date & time រួចចុចបិទមុខងារ Automatic date & time (ប្រសិនបើវាបើក) រួចចូលទៅកែម៉ោងពេល​ឱ្យបានត្រឹមត្រូវឡើងវិញ (ប្រសិនបើវាខុស) ជាការស្រេច។

២– លុបគណនី Google ចោល រួចបញ្ចូលឡើងវិញ

នេះគឺជាដំណោះស្រាយគួរអនុវត្តដោយប្រយត្នប្រយែង។ ព្រោះថា ពេលគណនី Google ត្រូវបានលុប វាមិនមែនលុបចេញតែនៅលើ Play Store នោះទេ គឺក៏នៅលើកម្មវិធីផ្សេងៗទៀតក្នុងទូរសព្ទ Android របស់លោកអ្នកដែរ។ ដូច្នេះ សូមប្រាកដថា លោកអ្នកស្គាល់គណនីដែលខ្លួនបម្រុងនឹងលុប។​ ដើម្បីធ្វើបែបនេះ សូមចូលទៅកាន់កម្មវិធី Settings -> Accounts -> Google Account រួចចុចលើមឺនុយរូបសញ្ញាចុចបី ហើយចុចលើ Remove account។ បន្ទាប់មក នៅលើ Google Account ដដែល សូមចុចលើ Add Account រួចវាយបញ្ចូលឈ្មោះ និងលេខសម្ងាត់គណនី Google ផ្ទាល់ខ្លួនណាមួយរបស់លោកអ្នក ជាការស្រេច។

៣– សម្អាតទិន្នន័យចាស់ៗក្នុង Google Play Services

បញ្ហាជាប់គាំងរបស់ Google Play Store ជួនកាលបណ្តាលមកពីសំណល់ឯកសារកើតចេញពីការប្រើប្រាស់សេវាកម្មផ្សេងៗរបស់ Google ដែលមាននៅលើទូរសព្ទ Android របស់លោកអ្នក។ ដូច្នេះ បើវិធីទាំងពីរខាងលើនៅពុំអាចជួយឱ្យ Play Store ដំណើរការឡើងវិញទេនោះ សូមចូលទៅសម្អាតឯកសារទាំងនោះ តាមកម្មវិធី Settings -> Application Manager ឬ Apps រួចស្វែងរកឈ្មោះកម្មវិធី Google Play Services បន្ទាប់មក ចុចលើប៊ូតុង Clear data និង Clear cache ជាការស្រេច។

បញ្ជាក់ៈ ទូរសព្ទដើរដោយប្រព័ន្ធ Android ជារួមគឺវាអាចមានផ្ទាំងកម្មវិធីប្រើប្រាស់ខុសគ្នាទៅតាមជំនាន់របស់វា និងម៉ាកទូរសព្ទផ្សេងៗគ្នា។ ដូច្នេះ ការណែនាំឱ្យចូលតាមដំណាក់កាលនីមួយៗ និងការប្រើឈ្មោះខាងលើ អាចនឹងខុសគ្នាជាមួយទូរសព្ទរបស់លោកអ្នក។ ដូច្នេះ សូមលោកអ្នកព្យាយាមរកពាក្យ ឈ្មោះប៊ូតុង ឬមឺនុយដែលស្រដៀងទៅនឹងអ្វីដែល Post Tech បានបង្ហាញទៅតាមការគួរ៕

មតិយោបល់

Tagged Android, Google, Google Account, ទូរសព្ទ

Post navigation

⟵ អាហារ៧ប្រភេទ កាន់តែញ៉ាំ អ្នកកាន់តែក្មេងជាងវ័យ
ហ៊ីយ៉ាន់ដាយ បុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់២នាក់ ⟶

Related Posts

របៀបបង្កើតគណនីប្រើប្រាស់បន្ទាប់បន្សំ ការពារពេលគេខ្ចីកុំព្យូទ័រប្រើ

បែបបទរបស់ «Guest Account» ប្រែថា «គណនីប្រើប្រាស់បន្ទាប់បន្សំ» គឺមិនមែនជារឿងមិនល្អនោះទេ៖ សម្រាប់ការបង្កើត Guest Account គឺវាផ្តល់សារៈប្រយោជន៍ដល់យើងជាច្រើនដូចជា អនុញ្ញាតឲ្យអ្នកដទៃអាចប្រើប្រាស់កុំព្យូទ័ររបស់យើងបានត្រឹមតែចូលលេងអ៊ិនធើណែត ឬបើកកម្មវិធីមួយចំនួនប្រើ ហើយមិនអាចធ្វើអ្វីបានផ្សេងទៀតឡើយ សរុបមកគឺរក្សាសុវត្ថិភាពផ្សេងៗជាចំបង។ ប៉ុន្តែនៅពេលដែលក្រុមហ៊ុន Microsoft បញ្ចេញ ប្រព័ន្ធប្រតិបត្តិការ Windows 10…

មតិយោបល់

Zuckerberg ស្ទើរស្រក់ទឹកភ្នែកចំពោះមុខការប្រើ Facebook ផ្សាយផ្ទាល់អំពើអត្តឃាត និងឃាតកម្ម

ក្រោយពីកើតមានករណីអត្តឃាត និងឃាតកម្មត្រូវបានថតបង្ហោះផ្សាយផ្ទាល់លើបណ្តាញសង្គមរបស់ខ្លួនជាបន្តបន្ទាប់រួចមក លោក Mark Zuckerberg ប្រធានក្រុមហ៊ុន​ Facebook បានប្រកាសថា ខ្លួននឹងជួលបុគ្គលិកចំនួន ៣០០០ នាក់បន្ថែម ដើម្បីត្រួតពិនិត្យតាមដានរាល់មាតិកាវីដេអូហិង្សាផ្ទុយពីលក្ខន្តិកៈដែលបានដាក់ចេញ។ នៅក្នុងសារមួយបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ខ្លួន នាយប់ម្សិលមិញ លោក Mark បានថ្លែងឱ្យដឹងថា បណ្តាញសង្គម…

មតិយោបល់

លក្ខណៈពិសេសថ្មី នឹងមកដល់ឆាប់ៗនេះ នៅលើ Windows 10 Creators

https://www.youtube.com/watch?v=zdJBurRbT4o&feature=youtu.be បរទេសៈ ប្រព័ន្ធប្រតិបត្តិការ Windows សូមណែនាំ នូវជំហានបន្ទាប់នៃការឆ្នៃប្រឌិតថ្មីជាមួយ Windows 10 Creators Update ផ្តល់ជូនលោកអ្នកនូវការឆ្នៃប្រឌិតថ្មី និងការលេងហ្គេម ដែលមានបទពិសោធន៍ ជុំវិញមនុស្សដែលសកម្មច្រើន។ បង្កើតនូវភាពអស្ចារ្យលក្ខណៈ 3D និងគំនិតរស់រវើក ទំនាក់ទំនងគ្នាយ៉ាងរហ័ស រួមទាំង ចែករំលែកជាមួយនិងមនុស្សដែលជាប់ទាក់ទងនិងអ្នក…

មតិយោបល់

Copyright © 2025 Post News | Ultimate News by Ascendoor | Powered by WordPress.
 

Loading Comments...