ចង់បើកកម្មវិធី AppStore ដោនឡូដកម្មវិធី ប៉ុន្តែរាល់ពេលចុចចូលម្តងៗតែងតែឃើញសារលោតចេញ “Cannot connect to iTunes Store” ។ បញ្ហានេះ ឧស្សាហ៍កើតឡើងលើទូរសព្ទ iPhone និង iPad ដែលទាញយកកម្មវិធី ឬហ្គេមមកប្រើប្រាស់ញឹកញាប់។ វានឹងមិនបញ្ជាក់ប្រាប់លោកអ្នកថា តើកំហុសឆ្គងកើតឡើងនៅត្រង់ណានោះទេ។
ទោះយ៉ាងណា Post Tech មានវិធីសាស្រ្ត ៣ យ៉ាង អាចជួយលោកអ្នកដោះស្រាយបញ្ហានេះបាន ហើយវានឹងជួយឲ្យ iPhone ឬ iPad របស់ប្រិយមិត្ត បើកកម្មវិធី AppStore បានធម្មតាវិញជាមិនខាន។
វិធីសាស្រ្តទី ១ (កំណត់ម៉ោងទូរស័ព្ទឲ្យដើរដោយស្វ័យប្រវត្តិ)
១ – បើកកម្មវិធី Settings ដែលស្ថិតនៅលើផ្ទាំង Home Screen
២ – ចុចលើ Date & Time

៣ – ទាញបើកកុងតាក់ Set Automatically ប្រសិនបើយើងឃើញវាបិទ
វិធីសាស្រ្តទី ២ (Sign Out គណនី Apple រួច Sign in វិញ)
១ – បើកកម្មវិធី Settings ដែលស្ថិតនៅលើផ្ទាំង Home Screen
២ – ចុចលើ iTunes & AppStore

៣ – ចុចលើឈ្មោះគណនី Apple ID រួចជ្រើសយកពាក្យ Sign Out
៤ – បន្ទាប់មក Sign In គណនី Apple ID សារជាថ្មី
វិធីសាស្រ្តទី ៣ (កំណត់សារឡើងវិញនូវប្រព័ន្ធ Network)
១ – បើកកម្មវិធី Settings ដែលស្ថិតនៅលើផ្ទាំង Home Screen
២ – រួចចុចលើ General បន្ទាប់មកចុចលើ Reset

៣ – ជ្រើសរើសយកពាក្យថា Reset Network Settings
៤ – រង់ចាំដំណើរការចប់ iPhone/iPad នឹងបិទបើកដោយខ្លួនឯង
ចំណាំ៖ ប្រសិនបើអ្នកប្រើវិធីទី ៣ បានសេចក្តីថា រាល់ការកំណត់ទាក់ទងនឹង Network អ៊ិនធើណែតអ្នកនឹងត្រូវកំណត់សារជាថ្មី។
មតិយោបល់