កណ្តាលៈ សមត្ថកិច្ចបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (លេងបៀស៊ីគូ)នៅថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០២០ វេលាម៉ោង៤និង១០នាទីចំណុច ភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ០៦នាក់(ឃាត់ខ្លួន)៖
១.ឈ្មោះឆេង សុខជឿន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល(អ្នកលេង)។
២.ឈ្មោះរ៉ូស្រីមុំ ភេទស្រីអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរ កម្មការីនីរោងចក្រនៅភូមិក្តាន់រយឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្ដាល(អ្នកលេង)។
៣-ឈ្មោះឆាំចាន់ណាភេទស្រីអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរកម្មការីនីរោងចក្រនៅភូមិក្តាន់រយដំណាក់
អំពិលស្រុកអង្គស្នួលខេត្តកណ្តាល(អ្នកអង្គុយមើល)។
៤.ឈ្មោះឆាំ ស្រីឡង់ភេទស្រីអាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរកម្មការីនីរោងចក្រនៅភូមិក្តាន់រយឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្តាល(អ្នកលេង)។
៥.ឈ្មោះថា សំអាត ភេទស្រីអាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរកម្មការីនីរោងចក្រនៅភូមិក្តាន់រយឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្តាល(អ្នកលេង)។
៦.ឈ្មោះឆែម ម៉ីភេទស្រីអាយុ៤១ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ នៅភូមិក្តាន់រយឃុំដំណាក់អំពិលស្រុកអង្គស្នួលខេត្តកណ្តាល(ម្ចាស់ផ្ទះ)។
វត្ថុតាងចាប់យក ៖
បៀ០៣ហ៊ូ ។
នៅវេលាម៉ោងខាងលើកម្លាំងប៉ុស្តិ៍បានទទួលព័ត៌មានពីមហាជនថានៅទីតាំងខាងលើមានលេងល្បែងស៊ីសងខុសច្បាប់ រួចក៏បានសហការជាមួយកម្លាំងជំនាញចុះបង្រ្កាបឃាត់បានខ្លួនបាន ០៦នាក់។
ចំពោះករណីនេះកម្លាំង ជំនាញស្នើ សុំអប់រំ នៅអធិការដ្ឋាន ៕


មតិយោបល់