ព័ត៌មានសុខភាព

អាថ៌កំបាំងពិសេស ជួយឲ្យម្រាមដៃម្រាមជើងរបស់អ្នកសគ្មានទាស់ភ្នែក

បញ្ហាស្បែក អាចចាត់ទុកថាជាសត្រូវដ៏ធំសម្រាប់សុភាពនារីទាំងឡាយ ជាពិសេសស្នាមខ្មៅៗនៅតាមគន្លាក់ក្រញរដៃ និងម្រាមជើង។ បញ្ហាទាំងនេះ កើតឡើងដោយសារការទទួលរងពីកម្តៅថ្ងៃខ្លាំងពេក ឬការលាងចាន ដោយមិនបានពាក់ស្រោមដៃ។ កត្តានេះហើយ ដែលធ្វើឲ្យមនុស្សស្រីមានអារម្មណ៍ទើសចិត្តយ៉ាងខ្លាំង ហើយតែងតែស្លៀកបិទបាំងជិតៗជានិច្ច ព្រោះមិនចង់ឲ្យអ្នកដទៃឃើញ។ ប៉ុន្តែឥឡូវនេះ អ្នកមិនចាំបាច់ពិបាកចិត្តទៀតឡើយ ព្រោះខាងក្រោមជារូបមន្តធម្មជាតិ ដែលអាចដោះស្រាយបញ្ហានេះបាន៖

របៀបធ្វើ៖
-លាយប្រេងអូលីវ ៣ស្លាបព្រាបាយ ជាមួយស្ករស២ស្លាបព្រាកាហ្វេ ហើយកូរឲ្យសព្វ។
-បន្ទាប់មក លាបល្បាយទាំងនេះនៅកន្លែងដែលមានស្នាមខ្មៅ។
-រួចហើយទុកឲ្យបាន ៥នាទី ដើម្បីឲ្យជាតិសំណើមជ្រាបចូលស្បែក ទើបលាងជាមួយទឹកធម្មតាឲ្យស្អាត។

សូមព្យាយាមអនុវត្តរបៀបជារៀងរាល់ថ្ងៃឲ្យបាន១ខែ ពេលណាក៏បានដែរ សុភាពនារីទាំងឡាយនឹងទទួលបានម្រាមដៃ និងម្រាមជើងសរលាងស្រស់ស្អាតមិនខានឡើយ។ ប៉ុន្តែ សម្រាប់អ្នកដែលស្បែកខ្មៅខ្លាំងត្រូវចំណាយពេលយូរជាងនេះ៕

មតិយោបល់