ព័ត៌មានកីឡា

ប្រធាន FIFA ​ថា​បម្រាម​របស់ Trump ​ធ្វើ​ឱ្យ​អាមេរិក​មិន​អាច​ធ្វើ​ម្ចាស់​ផ្ទះ World Cup

លោក Gianni Infantino ​ប្រធាន​ FIFA ​បាន​បញ្ជាក់​ថា​បម្រាម​ចំពោះ​ជន​ម៉ូស្លីម​របស់​លោក Donald Trump ​អាច​នឹង​ធ្វើ​ឱ្យ​អាមេរិក​មិន​អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពាន​រង្វាន់ World Cup ​នៅ​ឆ្នាំ​២០២៦​នោះ​ទេ។

Trump ​បាន​ចេញ​បម្រាម​មួយ​សម្រាប់​ជន​ម៉ូស្លីម​ចូល​ទឹក​ដី​អាមេរិក ​ខណៈ​ដែល​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​ប្រឆាំង​ជា​ខ្លាំង រហូត​មាន​បាតុកម្ម​ជា​ច្រើន​កន្លែង​ថែម​ទៀត​ផង។ ដោយ​ឡែក​បម្រាម​នោះ​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​ប្រជាជន​មក​ពី​ប្រទេស​អឺរ៉ង់ សិរី លីបី សូម៉ាលី ​សូដង់ ​និង​យឺមែន។

និយាយ​នៅ​ទីក្រុង​ឡុង ​លោក Infanino ​ប្រធាន​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ​បង្ហើប​ថា​៖ “ពេល​ដែល FIFA ​មាន​ការ​ប្រកួត ​គ្រប់​ក្រុម​ទាំង​អស់ រួម​ទាំង​អ្នក​គាំទ្រ​ផង​នោះ ​នឹង​ត្រូវ​ទៅ​ទាំង​អស់​គ្នា។ យើង​មិន​អាច​ឱ្យ​ក្រុម​មួយ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​នោះ​ទេ។ លោក Trump ​កំពុង​តែ​ធ្វើ​ការងារ​គាត់​យ៉ាង​ល្អ ​ទើប​គេ​បោះឆ្នោត​ឱ្យ​គាត់​ធ្វើ​ជា​ប្រធានាធិបតី។ តែ​បម្រាម​របស់​គាត់ ​អាច​នឹង​ធ្វើ​ឱ្យ FIFA ​ទទួល​យក​មិន​បាន​នោះ​ទេ”។

អាមេរិក​ជា​បេក្ខភាព​មួយ​រូប​ដែល​ត្រូវ​បាន​គេ​គិត​ថា​នឹង​អាច​ឈ្នះ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup 2026 ​ខាង​មុខ​នេះ។ ខណៈ​ដែល​នៅ​ពេល​នោះ ​ព្រឹត្តិការណ៍​ធំ​ ៤​ឆ្នាំ​មាន​ម្ដង​នេះ ​នឹង​មាន​ក្រុម​ចូលរួម​កើន​ដល់​៤៨​ក្រុម​​ឯ​ណោះ៕

មតិយោបល់