ព័ត៌មានជាតិ

ខ្យល់កន្ដ្រាក់ បំផ្លាញអាគារស្នាក់នៅអង្គភាពការពារព្រំដែនគោកលេខ៩០៥ និងរោងឡាន១ខ្នង

ឧត្តរមានជ័យៈ អាគារទីបញ្ជាការអង្គភាពនគរបាលការពារព្រំដែនគោក វរសេនាតូច៩០៥ ដែលឈរជើងនៅក្នុងភូមិអូរស្វាយសែនជ័យ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានខ្យល់កន្ដ្រាក់បំផ្លាញកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ។

ជាមួយគ្នានោះ រោងឡាន១ខ្នងទំហំ៥គុណ១៥ម៉ែត្រ រលំទាំងស្រុង និង អគារស្នាក់នៅរបស់កងកម្លាំង១ខ្នងត្រូវបានរបើកដំបូល ព្រមទាំងរលំដើមឈើចំនួន១៧ដើម បន្ទាប់ពីមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ ពេលនេះ កម្លាំងក្នុងអង្គភាពកំពុងធ្វើរបាយការណ៍បញ្ជូនទៅស្នងការនៃស្នងការខេត្តឧត្តរមានជ័យ៕

IMG_2872 IMG_2871 IMG_2870 IMG_2869

មតិយោបល់