ព័ត៌មានជាតិ

រថយន្តដឹកព្រះសង្ឃ បើកលឿនចាក់គួរផ្លូវកោងក្រឡាប់ខ្ទេច

ស្ទឹងត្រែងៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង បន្ទាប់ពីរថយន្តកូរ៉ូឡាមួយគ្រឿង បើកបរដោយយុវជនម្នាក់ រួមដំណើរដោយព្រះសង្ឃ៤អង្គ បើកចាក់គួរដល់ផ្លូវកោង បណ្តាលឲ្យក្រឡាប់សង្ឃមួយអង្គរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទី រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអូពីរ ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

លោក អធិការស្រុកសៀមប៉ាង បានប្រាប់Post News ថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយខ្លួនឯង ដោយរថយន្តម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-9717 បើកបរដោយឈ្មោះ ខាំ បៀនឡាង ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មានស្រុកកំណើតនៅភូមិឃុំកើតហេតុខាងលើ រួមដំណើរជាមួយព្រះសង្ឃ៤អង្គធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ផ្លូវកោង រថយន្តខាងលើបានបើកចាក់គួរ បណ្តាលឲ្យក្រឡាប់ផ្ងារជើងតែម្តង បណ្តាលឲ្យសង្ឃមួយអង្គរបួសធ្ងន់ ផងដែរ៕

មតិយោបល់