ព័ត៌មានបច្ចេកវិទ្យា

កម្មវិធី Cortana ជំនាន់ថ្មី សម្រាប់ iPhone ដំណើរការបានរហ័សជាងមុន និងកាន់តែប្រសើរ

ថ្ងៃនេះ ក្រុមហ៊ុន Microsoft បានបញ្ចេញកំណែថ្មីនៃកម្មវិធី Cortana របស់ខ្លួនសម្រាប់ទូរស័ព្ទដៃ iPhone ដោយការធ្វើឱ្យល្បឿនដំណើរការ និងផ្ទាំងកម្មវិធីប្រើប្រាស់កាន់តែលឿន និងទាក់ទាញជាងមុន។

កម្មវិធីជំនួយការសំឡេងឌីជីថល ត្រូវបានផ្លាស់ប្តូរការបង្ហាញលើផ្ទៃអេក្រង់ ពីពណ៌ប្រផេះចាស់ ទៅជាពណ៌ស្វាយវិញ។ រីឯផ្ទាំងហៅទូរស័ព្ទ ផ្ញើសារ និងក្រើនរំលឹក បង្ហាញចេញនូវសោភណ្ឌភាពកាន់តែស្រស់ស្អាត។

ក្រុមហ៊ុន Microsoft លើកឡើងថា ការប្រើប្រាស់ពាក្យបញ្ជា ឬសំណួរដោយសំឡេង ដូចជា “Show me top headlines,” “When does Fall begin?” ឬ “Where was Obama born?” ជាដើម។ល។ ឥលូវនេះ អ្នកប្រើប្រាស់នឹងទទួលបាននូវចម្លើយយ៉ាងសម្បូរបែប មានអត្ថន័យបរិបូរណ៍ និងបង្ហាញពេញទំព័រតែម្តង។

វីដេអូខាងក្រោម បង្ហាញពីកម្មវិធី Cortana ដែលបានរចនាថ្មី៖
https://www.youtube.com/watch?v=yzfbGjAgky4

កម្មវិធី Cortana ជំនាន់ទី ២ នេះ គឺមានសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android តាំងពីបីខែមុនមកម្ល៉េះ ហើយក្រុមហ៊ុន Microsoft បាននឹងកំពុងធ្វើការទៅលើ កំណែថ្មី ជំនាន់ ២.៥ ដែលនឹងចេញមកក្នុងពេលឆាប់ៗខាងមុខនេះ ហើយវានឹងអាចបញ្ជាលើទូរសព្ទប្រើប្រព័ន្ធ Android បាន បើទោះបីជាវាកំពុងជាប់សោក៏ដោយ។

ចំពោះកំណែថ្មីនោះ ប្រហែលជាមិនមានចេញសម្រាប់ទូរសព្ទ iPhone នោះទេពីព្រោះក្រុមហ៊ុន Apple មិនអនុញ្ញាតឲ្យកម្មវិធីណាផ្សេងអាចបញ្ជានៅលើអេក្រង់ពេលកំពុងជាប់សោរឡើយ ក្រៅពីកម្មវិធីដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Apple ផ្ទាល់នោះ៕

ចំណាំ៖ ជំនាន់ថ្មីនេះ ដាក់ឲ្យទាញយកដោយឥតគិតថ្លៃ!

ចុចដោនឡូដ (Download)

មតិយោបល់