ព័ត៌មានជាតិ

កាន់តែក្ដៅហើយ! រថយន្តអ្នកធំម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ លោកអធិការ និងអធិការរងខណ្ឌច្បារអំពៅ ចង់លាក់បាំងព័ត៌មាន គំរាមអ្នកកាសែតមិនឲ្យថតរូប ជេរប្រប្រមាថ រកដាក់ខ្នោះទៀត…

ភ្នំពេញៈ នៅវេលាម៉ោង ១និង ០០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើប ម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-8899 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បានបុកខឿនផ្លូវ បណ្ដាលឲ្យផ្ទុះកង់ រួចបើកទ្បើងស្ពានច្បារអំពៅ បញ្ច្រាសទិសចរាចរណ៍ទៀត។

ភ្លាមៗផងដែរ សមត្ថកិច្ចខណ្ឌ បាននាំខ្លួនម្ចាស់រថយន្តបង្ក ទៅកាន់អធិការខណ្ឌ ដើម្បីធ្វើការសាកសួរ។

សូមបញ្ជាក់៖ ករណីនេះ ឃើញមានវត្តមានលោកអធិការរង ទទួលចរាចរណ៍ខណ្ឌច្បារអំពៅ ស្លៀកពាក់ស៊ីវិល ទាំងខ្លួនមានធុំក្លិនស្រា បានមកដល់ទីតាំងខាងលើ ហើយហាមអ្នកកាសែតមិនឲ្យថតរូប ប្រាប់ភ្នាក់ងារសារព័ត៌មាន Post News ថា ជាទ្បានរបស់អ្នកធំ គំរាមថា ប្រយ័ត្នមានរឿងដល់ខ្លួន ថែមទាំងជេរប្រមាថដល់ស្ថាប័នផ្សេងៗទៀត។ ខណៈដែលកំពុងតែរៀបចំ ស្ទួចរថយន្តនោះ ស្រាប់តែមានស្ត្រីម្នាក់ ជិះម៉ូតូទ្បើងលើស្ពានយ៉ាងលឿន ក៏ជ្រុលទៅបុកមន្ត្រីនគរបាល បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ។

មួយសន្ទុះក្រោយមក ស្រាប់តែឃើញលោក អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ ចុះមកដល់ទីតាំងខាងលើ ក៏កើតជាបញ្ហាកាន់តែធំ ផ្អើលពេញផ្លូវ ធ្វើឲ្យពលរដ្ឋរិះគន់ ដល់មន្ត្រីអនុវត្តច្បាប់ បែរជាមានចេតនាចង់លាក់បាំងព័ត៌មាន មិនឲ្យមានការ Live នៅផ្លូវសាធារណៈ ធ្វើដូចតែនៅក្នុងប៉ុស្តិ៍ ឬខណ្ឌ គួរលោកទៅអានច្បាប់នៃរបបសារព័ត៌មានផង សង្ស័យតែលោកខ្លាចអំណាចអ្នកធំហើយ។

ប្រជាពលរដ្ឋពលរដ្ឋ នៅកន្លែងកើតហេតុ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានថា ឲ្យជួយផ្សព្វផ្សាយដំណឹងហ្នឹង ដល់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាមើលមន្ត្រីក្រោមឱវាទរបស់លោកផង កុំឲ្យមកគំរាមគំហែង ដល់អ្នកសារព័ត៌មានបែបនេះតទៀត ជាពិសេសលោកអធិការ និងអធិការរង ជាមន្រ្តីមូលដ្ឋានដែលពលរដ្ឋទុកចិត្ត តើឲ្យពួកគាត់សង្ឃឹមយ៉ាងម៉េចទៅ ថ្នាក់ហានប្រើពាក្យមិនសមរម្យ ទៅលើអ្នកសារព័ត៌មានទៅហើយ គួរតែអនុវត្តច្បាប់ស្មើភាពគ្នា កុំបណ្ដោយឲ្យទង្វើដដែលៗនេះ កើតមានក្នុងសង្គមទៀតអី៕

មតិយោបល់