ភ្នំពេញៈ នៅវេលាម៉ោង ២និង២០នាទីយប់ ឈានចូលថ្ងែទី ១២ ខែមិនានេះ បុរសម្នាក់បានបើករថយន្ត ទៅបុកស្លាកសញ្ញារបស់ ធនាគារ FTB ពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមបណ្តោយផ្លូវ ២៧១ ទល់មុខនឹងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2U_4121 ជិះក្នុងទិសដៅពីកើតមកលិច ខណៈដែលមកដល់ចំណុចកើតហេតុ ងោកមួយភាំង ក៏រេចង្កូតជ្រុលទៅបុកស្លាកសញ្ញារបស់ ធនាគារ FTB ពេញទំហឹង បណ្តាលឲ្យស្លាកសញ្ញារបស់ធានាគារបាក់ រងការខូតខាតបន្តិច តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង និងយករថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំការដោះស្រាយ ទៅតាមនីតិវិធីច្បាប់៕
មតិយោបល់