បាត់ដំបងៈ នៅវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី១២ ខែមីនានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតទ្បើងរវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ នៅផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៣៩ ភូមិអូរញូរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្ដបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាទ្រីម ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1A2791 បើកដោយឈ្មោះ ចិន (ស្លាប់) ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្ដបាត់ដំបង និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាស្រីស៊េរី៨៦ ពណ៌ក្រហម ពាក់ស្លាកលេខប/ប1.ក0362 បើកដោយឈ្មោះ សំ គោប ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិកណ្ដាលខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ។
តាមប្រភពនៅកន្លែងកើតហេតុ បាននិយាយថា ម៉ូតូម៉ាកហុងដាទ្រីម បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ក៏ជ្រែងប៉ះម៉ូតូពីរគ្រឿង ធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ៕
មតិយោបល់