ព័ត៌មានជាតិ

បើករថយន្តប្រដេញបុកធ្លាក់ផ្លូវរៀងខ្លួន សង្ស័យមានឈើបង្កប់

(ក្រចេះ) ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបុករថយន្តក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរបួសស្រាល០៣នាក់ កាលពីវេលាម៉ោង១០:១៥នាទី ថ្ងៃទី១២ឧសភា២០១៦ នៅចំនុចប្រាសាទ៥ ភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តមន្ត្រីអង្កការការពារបរិស្ថាន និងសិទ្ធពលរដ្ឋកម្ពុជាម្នាក់ បើកប្រដេញបុករថយន្តជនរងគ្រោះធ្លាក់ពីផ្លូវជាតិទាំង២គ្រឿង ព្រោះសង្ស័យថា មានដាក់ឈើបង្កប់ខាងក្នុង បណ្តាលឲ្យមនុស្សរងរបួសស្រាល៣នាក់ នៅចន្លោះគីឡូម៉ែត ៣៤៧;៣៤៨។

ប្រភពបន្តថា ជនរងគ្រោះទី១ឈ្មោះ ប៉ក ណារឹន ភេទស្រី អាយុ ៣៩ឆ្នាំ
ទី២ឈ្មោះកូយ សំអឿន ភេទប្រុស អាយុ៤២ឆ្នាំ ទី៣ឈ្មោះ កូយ សារូន ភេទប្រុស អាយុ៣៤ឆ្នាំ ដោយជនរងគ្រោះទាំង៣មានទីភូមិ/ឃុំកណ្ដោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្ន អ្នកបើកបររថយន្តបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះសឹង គឹមសាន ភេទប្រុស អាយុ៣៩ឆ្នាំ បុកហើយរត់គេចខ្លួនបាត់ស្រមោល៕

 

photo_2016-05-12_13-11-22photo_2016-05-12_13-11-24photo_2016-05-12_13-11-21photo_2016-05-12_13-11-20

មតិយោបល់