ព័ត៌មានជាតិ

មនុស្ស២នាក់ត្រូវរថយន្តកុងតឺន័រដឹកទំនិញ បុកអូសដាច់ជើងនិងលៀនគ្រាប់ភ្នែកស្លាប់យ៉ាងរន្ធត់!

កំពង់ស្ពឺៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងបង្កដោយរថយន្តកុងតឺន័រសណ្តោងកន្ទុយរម៉ក ដឹកទំនិញមួយគ្រឿង បើកលឿនទៅបុកម៉ូតូម៉ាកCBR ពេញទំហឹង បុកអូសជនរងគ្រោះម្នាក់នៅខាងក្រោមកង់រថយន្ត ដាច់ជើងលៀនគ្រាប់ភ្នែក យ៉ាងរន្ធត់បំផុត និងម្នាក់ទៀតស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦២-៦៣ ត្រង់ចំណុចភូមិអន្លង់ថ្លឹង សាលា៧មករា ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីភ្នាក់ងារPost News ប្រចាំខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5543 សណ្តោងកន្ទុយរម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-2906 បើកបរក្នុងទិសដៅពីលិចទៅកើត លុះបានមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក CPR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FZ-6047 ដែលបើកបរស្របទិសគ្នា កំពុងជិះឌុបគ្នា២នាក់ ទី១ឈ្មោះ គឹម រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅឃុំផ្សារក្តួច ស្រុកអង្គរជ័យ ខេត្តកំពត ស្លាប់នៅកន្លែងកើតហេតុ និងទី២ឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិស្វាយ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង របួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះ ដឹកយកទៅមន្ទីពេទ្យ ពេលដឹកទៅដល់មន្ទីពេទ្យ អ៊ុ សារ៉ន ស្លាប់ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង។ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញបានចុះមកធ្វើការវាស់វែង និងនាំយកមធ្យោបាយធ្វើដំណើរខាងលើ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់