ព័ត៌មានជាតិ

គណបក្សប្រឆាំងធំរបស់ប្រទេសជប៉ុន បានស្នើសុំការបោះឆ្នោតដកសេចក្តីទុកចិត្ត ចំពោះគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោក Yoshihide Suga

គណបក្សប្រជាធិបតេយ្យធម្មនុញ្ញជាគណបក្សប្រឆាំងធំរបស់ប្រទេសជប៉ុន និងគណបក្សប្រឆាំង៣ផ្សេងទៀត នៅថ្ងៃអង្គារនេះបានរួមគ្នាស្នើសុំការបោះឆ្នោតដកសេចក្តីទុកចិត្ត ចំពោះគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោក Yoshihide Suga។

ញ្ញតិត្រូវបានដាក់ បន្ទាប់ពីគណបក្សចម្រុះកាន់អំណាច បានច្រានចោលសំណើររបស់គណបក្សប្រឆាំងសម្រាប់ការបញ្ចប់សម័យប្រជុំសភា ដើម្បីពិភាក្សាបន្ថែមលើបញ្ហាជាច្រើនទាក់ទងទៅនិងវីរុសកូវីដ-19 និងកីឡាអូឡាំពិកទីក្រុងតូក្យូ។

គណបក្សប្រឆាំងបានរិះគន់ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាតCOVID-19 ដោយនិយាយថាកិច្ចប្រឹងប្រែងក្នុងការទប់ស្កាត់ការរាលដាលវីរុសមិនគ្រប់គ្រាន់ ជាពិសេសមានដំណើរការយឺតនូវយុទ្ធនាការចាក់វ៉ាក់សាំង។

 

មតិយោបល់