ព័ត៌មានកីឡា

សមាជិកជម្រើសជាតិថា ទម្រង់ថ្មីរបស់គ្រូប្រេហ្សីលប្លែកជាងមុនស្រឡះ

ក្រោយការប្រមូលផ្តុំហ្វឹកហាត់ថ្ងៃដំបូងកាលពីម្សិលមិញនៅសាលាបាល់ទាត់ជាតិបាទី សមាជិកជម្រើសជាតិភាគច្រើនបានលើកឡើងថា ទម្រង់លេងថ្មីក្រោមការដឹកនាំរបស់លោក Leonardo ពិតជាខុសប្លែកជាងពេលដែលលោក Lee Taehoon ដឹកនាំស្រឡះតែម្តង។

កីឡាករដែលភាគច្រើន ជាជម្រើស១១នាក់ដំបូងកាលពីមុនបានបង្ហើបថា គ្រូប្រេហ្ស៊ីលព្យាយាមអោយកីឡាករហាត់ប្រើកម្លាំងទាល់តែអស់តែម្តង ហើយសាច់បាល់ទៀតសោតប្តូរមកលេងបាល់ខ្លី និងបាល់ក្រោម មិនលេងបាល់លើឡើយ។ ចំណែកអ្នកចាំទីវិញ គ្រូព្យាយាមអោយហក់ផ្លុងបាល់នៅចុងដៃច្រើនមែនទែន ធ្វើអោយកីឡាករម្នាក់ៗដកដង្ហើមស្ទើរមិនទាន់។

ប៉ុន្តែយ៉ាងណាក្តីពួកគេនៅតែបង្ហាញស្នាមញញឹមនៅពេលហាត់ចប់ ហើយថានេះជាពេលដែលត្រូវកែប្រែ និងសម្របខ្លួនតាមការបង្ហាញរបស់គ្រូ ដើម្បីពង្រឹងក្រុមឆ្ពោះទៅទទួលក្រុមខ្លាំងឥណ្ឌានាសប្តាហ៍ក្រោយ។

មតិយោបល់