ព័ត៌មានជាតិ

ក្រសួង​ធនធានទឹក​បង្កើត​ស្ថានី​យ៏ជលសាស្ត្រ​ស្វ័យប្រវត្តិ ថ្មី​នៅ​ខេត្ត​ស្ទឹងត្រែង

ស្ទឹងត្រែង​៖​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​រៀបចំ​ស្ថាបនា​ស្ថានី​យ៏ជលសាស្ត្រ​ស្វ័យប្រវត្តិ ថ្មី​និង​បំពាក់​សម្ភារៈ​ដោយ​ឧបករណ៍​ស្វ័យប្រវត្ត​នៅ ខេត្តស្ទឹងត្រែង​ដើម្បី​ទទួលបាន​ទិន្ន័យ​ជាក់លាក់​នូវ​កំពស់​ទឹក បរិមាណ​ធា​ទឹក​ពី​ទន្លេមេគង្គ​លើ​ពិសេស​មកពី​ប្រទេស​ឡាវ​និង​ប្រទេស​វៀតណាម​នៅ​រដូវវស្សា​ពេល​មាន​ទឹកជំនន់​។ ក្នុង​ការចុះពិនិត្យ​សកម្មភាព​សាងសង់​ស្ថានី​យ៏ជលសាស្ត្រ​ស្វ័យប្រវត្ត​ថ្មី​នៅ​ខេត្ត​ស្ទឹងត្រែង​ថ្ងៃទី​០៤​ឧសភា​នេះ​លោក ប៉ាង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​មាន​ប្រសា​ស​ន៏​ថា​៖​នេះ​ជា​ការយកចិត្តទុកដាក់​របស់​រដ្ឋមន្ត្រីរ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដើម្បី​គ្រប់គ្រង​ស្ថានភាព​ទឹកជំនន់​និង​បង្ការ​នូវ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ដែល​កើតឡើង​ពី​គ្រោះធម្មជាតិ​។​លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា​៖ ស្ថានីយ៏​នេះ​អាច​ផ្ដល់​ព័ត៌មាន រហ័ស​ពី​ឧបករណ៏ ស្វ័យប្រវត្ត​ក្នុង​១៥​នាទី​ម្តង​បាន​ងាយស្រួល ទោះបី​មាន​ឧបសគ្គ ភ្លៀង​ផ្គរ​យ៉ាងណាក៏ដោយ គឺ​ល្អ​ជាង​ស្ថានីយ៏​ចាស់ដែល​យើង​ប្រើ​មនុស្ស​វាយឺត​ពេលវេលា​និង​មាន​ភាពលំអៀង​នេះ​គឺ​ប្រៀបធៀប​ទៅ​វា​ច្បាស់​ជា​ង​មុន​ដោយសារ​កត្តា​ដែល​យើង​ធ្វើ​មុន​នោះ​យើង​ទទួយបាន​តែ​ទិន្ន័យ​កំពស់ទឹក​ច្បាស់​រីឯ​ទិន្នន័យ​ទឹក​ឬក៏​ល្បឿន​ទឹក​អី​យើង​មិនសូវ​ទទួល​បាន​ច្បាស់លាស់​ល្អ​ប៉ុន្តែ​អា​ថ្មី​នេះ​ខ្ញុំ​សង្ឃឹមថា​វា​ទទួល​បាន​ច្បាស់លាស់​ល្អ ពីព្រោះ​វា​ទទួល​ដោយ​ម៉ាស៊ីន​អូ​តូ​ម៉ា​ទិច​ថេរ​រាល់​ពេល​វេលា​តាម​ម៉ោង​តាម​នាទី​ទាំងអស់​ទី​១​យើង​ទទួល​ព័ត៌មាន​ធា​ទឹក​ដែល​យើង​ដឹង​ពី​ទំហំ​នៃ​ទឹក​ដែល​ហូរ​ចុះ​ពី​ប្រទេស​ឡាវ​ហើយ​ហូរ​មក​ពី​ទន្លេ​ដែល​ប្រសព្វ​គ្នា​មាន​បី​គឺ​ទន្លេសេសាន សេកុង ស្រែ​ពក ដែល​មាន​មកពី​ប្រទេស​វៀតណាម​និង​ប្រទេស​ឡាវ​ហើយ​មាន​សារៈសំខាន់​ធំ​ទៀត​ដែល​មាន​ប្រភពទឹក​ពី​មេគង្គ​ផ្នែក​ខាងលើ​ទាំង​អស់​មាន់​ផាន់​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ព្រះបាទ​បាន​ទទួលស្គាល់​ថាៈ​ប្រយោជន៏​នៃ​ស្ថានីយ័​ថ្មី​នេះ​និង​ផ្តល់​ព័ត៌មាន​ពិត​ជូ​យ​ទៅ​ដល់​ផ្នែក​សារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​នៅពេល​មាន​ទឹកជំនន់​ឬ​គ្រោះធម្មជាតិ​ផ្សេងៗ​ដែល​កើតមាន​ឡើង​ឲ្យ​យើង​ប្រុងប្រយ័ត្ន​បាន​មិន​គ្រោះថ្នាក់​។​ស្ថានីយ៏​ទឹក​អញ្ចឹង​គឺ​យើង​អាច​ដឹង​ថ្លឹងថ្លែង​មើល​បញ្ហា​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​យើង​ប្រុងប្រយត្ន័​វា​ងាយស្រួល​ក្នុង​ការការពារ​អាយុជីវិ​ត​ដល់​ប្រជាពលរដ្ឋ​យើង​កុំឲ្យ​មាន​គ្រោះថ្នាក់​ដោយសា​ទឹកជា​គ្រោះមហន្តរាយ​។​លោក​សារិន ជាង​សាងសង់​ស្ថានីយ៏​នេះ​បាន​បញ្ជាក់ថា​៖​លោក​បាន​ធ្វើ​ការស្ថាបនា​ជាង​១​ខែ​មក​ហើយ​សំរេចបាន​លទ្ធផល​ជាង​៧០%​ភាគរយ​និង​គ្រោង​បញ្ជាប់​ការសាងសង់​នៅ​សប្តាហ៏​ទី​១​ក្នុង​ខែ​ឧសភា​នេះ​ដើម្បី​ប្រគល់ឲ្យ​ទៅ​ក្រសួង​ធន់ធានទឹក​បំពាក់ស​ម្ភា​រៈស្វ័យ​ប្រវត្តិ​ផ្តល់​នូវ​ទិន្នន័យ​ស្តីពី​កំពស់​ទឹកជំនន់​ទន្លេ​មេគង្គ​លើ​។​សូមបញ្ជាក់​ថា​៖​ស្ថានីយ៏ជ​ល​សាស្ត្រថី្ម​នេះ​ត្រូវ​ស្ថាបនា​ឡើង​នៅក្នុង​សង្កាត់​ព្រះបាទ​ក្រុង​ស្ទឹងត្រែង​ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ​ខាងក្រោម​ស្ពាន​មិត្តភាព​មេគង្គ​ចិន​ចំងាយ​ប្រមាណ​ជាង​៣០០​ម៉ែត្រ​ជា​កន្លែង​ប្រភពទឹក​ប្រសព្វ​គ្នា​នៃ​ទន្លេ​ទាំង​បួន​គឺ ទន្លេមេគង្គ សេកុង សេ​សាន​និង​ទន្លេស្រែពក​នៅ​ខេត្ត​ស្ទឹងត្រែង​៕​
DS_16.00

D05.04_15.59

មតិយោបល់