ព័ត៌មានជាតិ

Update៖ជនវិកលចរិតម្នាក់ ដេកស្លាប់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ប៉ៃលិនៈ ជនវិកលចរិតម្នាក់ ដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រុស ហៅសុះ ភេទប្រុស អាយុ៣៥ឆ្នាំ ។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ្ឆរួចមក សមត្ថកិច្ចជំនាញបានឲ្យដឹងថាជនរងគ្រោះពិតជាបានស្លាប់ដោយសារជម្ងឺខ្យល់គ បណ្តាលឲ្យគាំងបេះដូងស្លាប់ពិតប្រាកដមែន។

ចំណែកសាកសព សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិ យកជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់