ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត

ឧត្តរមានជ័យៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីប៉ុនប៉ងមនុស្សឃាត ដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង ៣០នាទី ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទំនប់អភិវឌ្ឍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

មន្ត្រីកងរាជអាវុធហត្ថក្រុងដូនកែវបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឈឿន ធារ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើស្រែ រស់ភូមិខ្នងទូល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យខាងលើនេះគឺត្រូវបានកម្លាំងប្រជាការពារ និងកម្លាំងសឹករងស្រុក បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង៩ និង២០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ហើយខណៈនេះ ជនសង្ស័យ កំពុងស្ថិតនៅក្រោមការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់