ព័ត៌មានជាតិ

ដើរអើតឡើមៗមុខផ្ទះគេ អ្នកជិតខាងស្មានថាចោរ ផ្អើលវាយមួយដៃមួយជើងទ្រោមខ្លួន

ភ្នំពេញ: បុរសម្នាក់ដើរអើតឡើមៗ នៅមុខផ្ទះគេ អ្នកជិតខាងឃើញស្មានថាចោរ ក៏ស្រែកថាចោរៗ ផ្អើលប្រជាពលរដ្ឋវាយមួយដៃមួយជើង រួចប្រគល់ឱ្យសមត្ថកិច្ចសួរនាំ និងធ្វើការអប់រំ។ ហេតុការណ៍ចាប់បុរសខាងលើប្រគល់ឱ្យសមត្ថកិច្ចនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ឆាយ ទ្រី អាយុ៣៥ឆ្នាំ មុខរបរជាងជួយជុលម៉ូតូ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកស្ត្រីម្ចាស់ផ្ទះ មានឈ្មោះ សុខ ផាន់នី អាយុ៥៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ បានដើរចូលក្នុងបរិវេណផ្ទះគេ ហើយត្រូវអ្នកជិតខាងឃើញដើរអើតឡើមៗ ក៏ស្រែកថាចោរផ្អើលប្រជាពលរដ្ឋ ព្រួតវាយម្នាក់មួយដៃមួយដើង រួចប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

សូមបញ្ជាក់ថា កន្លងមកមានករណីចោរលួចម៉ូតូ នៅក្នុងមូលដ្ឋានទើបបណ្តាលឱ្យមានការសង្ស័យដូច្នេះ។

ចំណែកជនដែលត្រូវគេវាយព្រោះសង្ស័យថា ជាចោរលួចម៉ូតូនោះ បាននិយាយថា ខ្លួនធ្វើគុណតែបែរជាបានទោស ព្រោះមុនពេលកើតហេតុនោះ ខ្លួនបានទៅផឹកកាហ្វេ ហើយបានឃើញស្ត្រីចំណាស់ម្នាក់ ដែលខ្លួនគាត់មិនគាប់បីមើលនោះទេ ហើយខ្លួនបានចូលទៅហៅមនុស្សនៅទីនោះ ពីរទៅបីម៉ាត់ ដែរតែគ្មានអ្នកណាឆ្លើយ ទើបខ្លួនចូលទៅទាញក្រណាត់ដើម្បីគ្របឲ្យស្ត្រីចំណាស់នោះ ហើយម៉ូតូរាងទើសផ្លូវ ក៏ទាញងាកបន្តិតតែក៏ត្រូវគេស្រែកថាចោរៗ ផ្អើលប្រជាពលរដ្ខនៅក្បែរនោះព្រួតវាយខ្លួនតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការអប់រំ ហើយអនុញាតិឲ្យត្រឡប់ទៅផ្ទះវិញ៕

https://www.youtube.com/watch?v=XjDlVqZbVHE&feature=youtu.be

មតិយោបល់