ព័ត៌មានជាតិ

Update៖ ទូATMរបស់ធនាគារកាឌីយ៉ាដែលផ្ទុះយប់មិញ សង្ស័យមានគេលួចដាក់គ្រាប់បែកបំផ្ទុះ

ភ្នំពេញៈ ទូម៉ាស៊ីន ATM របស់ធនាគារកាណាឌីយ៉ាមួយកន្លែងនៅមុខមន្ទីរពេទ្យកុមារជាតិបានផ្ទុះទាំងកណ្តាលយប់ សង្ស័យថាមានមនុស្សមកលួចដាក់គ្រាប់បែកបំផ្ទុះ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសន្តិសុខក្នុងមន្ទីរពេទ្យ បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺ មិនបានមាននរណាម្នាក់បានឃើញហេតុការណ៍នេះច្បាស់នោះទេ ដោយគ្រាន់តែឮសូរលាន់ផ្ទុះដូចគ្រាប់បែក ហើយមានអ្នកខ្លះស្មានតែរថយន្តបែកទៀតផង លុះពេលនាំគ្នាទៅមើល ស្រាប់តែឃើញម៉ាស៊ីន ATM ដកលុយរបស់ធនាគារកាណាឌីយ៉ាង បែកបាក់ផ្ទុះកញ្ចក់ ប៉ើងចេញមកក្រៅខូចខាតស្ទើរទាំងស្រុង តែមិនទាន់បែកដល់កន្លែងដែលផ្ទុកលុយនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌបានចុះទៅដល់កន្លែងកើតហេតុ យកខ្សែហ៊ុមព័ទ្ធការពារកន្លែងកើតហេតុ ចាំព្រឹករងចាំផ្នែកជំនាញពិនិត្យកោស្យលវិច័យរាជធានីភ្នំពេញ ចុះមកពិនិត្យថាករណីនេះ ជាករណីអ្វីមួយឲ្យប្រាកដ ៕

មតិយោបល់