ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលមួយខ្នងអស់ទាំងស្រុង សរុបជិត១ម៉ឺនដុល្លារ

ក្រចេះ: នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិស្អាត ឃុំស្រែចារ ស្រុកស្នូល ខេត្តក្រចេះ មានករណី អគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ ទំហំ ៧ ម× ៩ម ធ្វើអំពីឈើប្រកស័ង្កសី ក្រោមអិដ្ធ ឆេះអស់ទាំងស្រុង។

ម្ចាស់ផ្ទះឈ្មោះ ជុត ហេន ភេទប្រុស អាយុ៥៩ឆ្នាំ មានប្រពន្ធឈ្មោះ មៅ ហៀត អាយុ៥៩ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ សម្ភារ:ខូចខាតមាន៖ប្រាក់ចំនួន ៣២.០០០.០០០៛ (សាមសិបពីលានរៀល) ,រថយន្ត ម៉ាក់ កាមរី បាឡែន ១គ្រឿង និង សម្ភារ:ប្រើប្រាស់ក្នុងផ្ទះ មួយចំនួន។

ករណីនេះមិនបណ្តាលឲ្យមនុស្សរងរបួសឬស្លាប់នោះទេ។
មូលហេតុ ផ្ទុះអាគុយផ្ទាំងសូឡា។

ករណីនេះរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ធាននគរបាលស្រុកស្នូល ១គ្រឿងចេញអន្តរាគមន៍បាញ់ទឹកពន្លត់អស់ទឹក១រថយន្ត៕

មតិយោបល់