ខេត្តព្រះសីហនុ៖សេចក្តីជូនដំណឹងរបស់អជ្ញាធរខេត្តព្រះសីហនុដែលកំណត់ធ្វើការរុះរើរយៈពេល៣០ថ្ងៃតំរ៉ូវឲ្យម្ចាស់សំណង់រឹងមាំល្មើសច្បាប់ចំនូន៣កន្លែងនៅក្នុងតំបន់អូរត្រេះដែលបានធ្វើការសាងសង់រំលោភបំពានដំចំណីព្រែកនិងដីចំណីផ្លូវសាធារណ៍នោះរហូតមកដល់ពេលនេះបានរយៈពេលចំនូនជិតមួយសប្តាហ៍មកហើយដោយគេសង្កេតឃើញថានៅក្នុងចំណោមសំណង់ទាំង៣នោះសំណង់ដែលម្ចាស់ជាមន្ត្រីសុរិយោដីខេត្តត្រូវបានធ្វើការរុះរើតាមសេចក្តីណាំនាំរបស់អជ្ញាធរខេត្តបន្តើរៗហើយដោយឡែកសំណង់ចំនូន២កន្លែងទៀតនៅមិនទាន់បានធ្វើការរុះរើនៅឡើយទេតែផ្ទុយទៅវិញបែរជាម្ចាស់សំណង់ទាំងពីរនោះនៅតែបន្តធ្វើការសាងសង់ដ៍ដែលជាដ៍ដែលហាក់មិនខ្វាយខ្វល់ជាមួយនិងការកំណត់ពេលឲ្យធ្វើការរុះរើរបស់អជ្ញាធរខេត្តអ្វីបន្តិចនោះឡើយ។
លោក ឈិត សុខុន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុជុំវិញសំណង់ខាងលើនេះលោកបានធ្វើការបញ្ជាក់ថាជាគោលផ្លូវច្បាប់សាលាខេត្តបានចេញសេចក្តីជូនដំណឹងជំរាបប្រាប់ដល់ម្ចាស់សំណង់ល្មើសច្បាប់ទាំង៣ទីតាំងខាងលើរូចហើយដើម្បីឲ្យម្ចាស់សំណង់ទាំងនោះធ្វើការរុះរើដោយខ្លូនឯងនៅផ្នែកសំណង់របស់ខ្លូនដែលបានសាងសង់ល្មើសច្បាប់រំលោភបំពានដីចំណីព្រែកឬដីចំណីផ្លូវសាធារណៈឲ្យហើយរូចរាល់ក្នុងរយពេល៣០ថ្ងៃគឺចាប់ពីរថ្ងៃទី២៩ខែសីហារហូតទៅដល់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៤។ក្នុងករណីម្ចាស់សំណង់មិនអនុវត្តន៍តាមអជ្ញាធរខេត្តនិងចាត់វីធានការបន្តតាមផ្លូវច្បាប់ដោយអជ្ញាធរខេត្តនិងបង្កើតគណៈកម្មការចំរុះចុះធ្វើការរុះរើវិញម្តងមិនឲ្យរូចខ្លូននោះទេនិងមិនទទូលខុសត្រូវរាល់ការខូចខាតអ្វីនោះឡើយហើយរាល់ការចំណាយគ្រប់យ៉ាងក្នុងការរុះរើគឺជាបន្ទុករបស់ម្ចាស់សំណង់ទាំងអស់។ជាមួយគ្នានេះដែរលោកឈិតសុខុនក៍បានធ្វើការសសើរចំពោះម្ចាស់សំណង់ល្មើសច្បាប់ដែលមានការភ្ញាក់រលិករូមចំណែកក្នុងការអនុវត្តន៍ច្បាប់ដែលគំពង់ធ្វើការុះរើសំណង់របស់ខ្លូនតាមការណែនាំរបស់អជ្ញាធរខេត្ត។
គូរបញ្ជាក់ថាសំណង់ល្មើសច្បាប់ទាំង៣ទីតាំងខាងលើដែលអាជ្ញាធរខេត្តកំណត់ឲ្យធ្វើការុះរើនេះមានទីតាំងស្ថិតនៅក្នុងភូមិលេ៣ខ៦សង្កាត់លេខ៤ក្រុងព្រះសីហនុ(តំបន់អូរត្រេះ)រូមមានទី១ម្ចាស់សំណង់មានឈ្មោះខាត់ប៊ុនណាជាមន្ត្រីអនុប្រធានសុរិយោដីខេត្តព្រះសីហនុសំណង់ប្រភេទផ្ទះសំណាក់(កំពង់ធ្វើការរុះរើដោយខ្លូនឯង)រីឯសំណង់ល្មើសចំនូន២ទៀតដែលមិនទាន់ធ្វើការរុះរើរូមមានទី១ម្ចាស់សំណង់ឈ្មោះប៉ាលសុក្រមិនា(សំណង់ប្រភេទខុបដូរ)ទី២សំណង់ផ្ទះសំណាក់របស់ក្រុមហ៊ុន(GBT)ដោយសំណង់ល្មើសច្បាប់ទាំងពីរនេះមួយណាក៍បានធ្វើការសាងសង់រំលោភចូលដីចំណីព្រែកនិងផ្លូវសាធារណៈសរុបមិនក្រោម១៥ម៉ែត្រនោះឡើយ៕
មតិយោបល់