សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបានម្នាក់ទៀតហើយ!

ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបាកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនិងអធិការដ្ឋាននគរបាលក្រុង បានធ្វើការបង្ក្រាបបានមុខសញ្ញាចែកចាយគ្រឿងញៀនបានម្នាក់ កាលពីវេលាម៉ោង ៨និង៤០នាទី យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្រោយភ្នំមាស សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យខាងលើមានឈ្មោះ ជា ឡាយ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួល ត្រង់ចំណុចកើតហេតុខាងលើ មុខរបរមិនពិតប្រាកដ ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនចំនួន៤កញ្ចប់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់