ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បោកបក់ ដើមឈើធំៗ ដួលរលំ ក្នុងតំបន់ប្រាសាទអង្គរវត្ត មិនទាន់កំណត់ទំហំខូចខាត

សៀមរាប: តំបន់ប្រាសាទ អង្គរវត្ត មានខ្យល់កន្ត្រាក់បោកបក់ យ៉ាងខ្លាំង បណ្តាលឱ្យដើមឈើ និងដើមត្នោត ជាច្រើន ក្នុងធ្លារឧទ្យាន បានបាក់រលំ ដួលរនោករនេល នៅវេលាម៉ោង០៤ រសៀលថ្ងៃទី១៣ ឧសភា ២០១៦ នេះ។

រហូតមកទល់ថ្មើនេះ មិនទាន់មានការបញ្ជាក់អះអាង អំពីផលប៉ះពាល់ ដល់តំបន់ប្រាសាទអង្គរ ដែលជាប្រាសាទបុរាណខ្មែរ និងទ្រព្យសម្បត្តិ ឬអាយុជីវិរបស់ប្រជាពលរដ្ឋ ក្បែរកន្លែងកើតហេតុ ទាក់ទិនទៅនឹងបញ្ហានេះ នៅឡើយទេ៕

photo_2016-05-13_21-25-59 photo_2016-05-13_21-26-02 photo_2016-05-13_21-26-05 photo_2016-05-13_21-26-07 photo_2016-05-13_21-26-10 photo_2016-05-13_21-26-12 photo_2016-05-13_21-26-15 photo_2016-05-13_21-26-17

មតិយោបល់